Rio Olympics 2016: ប្រទេស ហ្វីជី ឈ្នះមេដាយមាសដំបូងក្នុងការប្រកួតអូឡាំពិក Rio 2016

លី រិទ្ធី August 12, 2016


ក្រុមចមក្រភពអង់គ្លេសបានត្រឹមមេដាយប្រាក់ ក្នុងការប្រកួត inaugural men’s rugby ក្រោយចាញ់ក្រុមហ្វីជី ក្នុងលទ្ធផល ៤៣-៧ ដែលនេះជាមេដាយមាសដំបូងក្នុងការប្រកួតអូឡាំពិក ២០១៦ នេះ។

ការប្រកួតចាប់ផ្តើមដោយក្រុមប្រទេសហ្វីជី គ្រប់គ្រងការប្រកួត ព្រមទាំងធ្វើបានរហូតដល់ទៅ Five Tries មុននឹងសម្រាកដោយកីឡាករ  Jerry Tuwai, Osea Kolinisau, Leone Nakarawa, Jasa Veremalua និង Vatemo Ravouvou។

ក្រុមចក្រភពមានការភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញទម្រង់យ៉ាងល្អរបស់ក្រុមហ្វីជី។ ក្រុមហ្វីជី នៅតែបន្តរកបានពិន្ទុដោយរកបាន Two Tries ទៀតខណៈកីឡាករ Dan Norton រកបានពិន្ទុឲ្យក្រុមចមក្រភពអង់គ្លេស។

មេដាយប្រាក់របស់ក្រុមចក្រភពអង់គ្លេសនេះគឺជាមេដាយទី ១៦ របស់ចក្រភពអង់គ្លេស ក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio 2016 នេះផងដែរ។

ចំណែកមេដាយសំរឹទ្ធបានទៅលើក្រុម អាហ្រ្វិកខាត្បូង បន្ទាប់ពីបានយកឈ្នះលើកក្រុមជប៉ុន ក្នុងការបង្ហាញខ្លួនលើកដំបូងរបស់ក្រុម rugby របស់ប្រទេសតាំងពីឆ្នាំ ១៩២៤ មក។

គួបញ្ជាក់ផងដែរថាការឈ្នះមេដាយមាសរបស់ក្រុមហ្វីជីនេះក៏មានវត្តមានរបស់នាយករដ្ឋមន្រ្តីលោក Frank Bainimarama ក្នុងការប្រកួតនេះផងដែរ៕

Screen Shot 2016-08-12 at 8.47.59 AM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត