កង្វះខាតថវិកាកំពុងបង្អាក់កីឡាករកាយវប្បកម្មមិនឱ្យចូលរួមប្រកួតកម្រិតពិភពលោកនៅថៃ

នូ មករា August 11, 2016


ភ្នំពេញ៖ កីឡាករកាយវប្បកម្មកម្ពុជាដែលកំពុងតែព្យាយាមហ្វឹកហាត់ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ប្រកួតកាយវប្បកម្មពិភពលោកដែលនឹងត្រូវរៀបចំឡើងនៅអំឡុងខែវិច្ឆិកាខាងមុខនៅក្នុងប្រទេសថៃនោះបានសម្តែងភាពអល់អែកអំពីការចូលរួមរបស់ខ្លួនបន្ទាប់ពីពួកគេមិនទាន់ទទួលបានការដោះស្រាយពីការបង់ថ្លៃចូលរួមពីសហព័ន្ធដែលជាអាណាព្យាបាលនៅឡើយនោះ។

13512152_727127767426826_4049776273326578500_n

លោក តឹក ប៊ុនវី ដែលទើបតែដណ្តើមបានមេដាយមាសនៅក្នុងការប្រកួតជើងឯកកាយវប្បកម្មអាស៊ានលើកទី១៣ កាលពីពេលថ្មីនេះបានលើកឡើងប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក VOW News ថា រូបលោកក៏ដូចជាកីឡាករដទៃទៀតកំពុងជួបប្រទះនូវការបាក់ទឹកចិត្ត បន្ទាប់ពីសហព័ន្ធមានបំណងចង់ឱ្យបណ្តាកីឡាករដែលមានបំណងចូលរួមក្នុងការប្រកួតកម្រិតសកលលោកនាខែវិច្ឆិកាខាងមុខនេះត្រូវបង់ថ្លៃចូលរួមដោយខ្លួនឯង ដែលមានចំនួនប្រមាណជា ៥៤០ ដុល្លារអាម៉េរិគនោះ។ លោកបានបន្ថែមថា សម្រាប់ខ្លួនលោកផ្ទាល់នឹងមិនចូលរួមប្រកួតនោះឡើយ ប្រសិនបើខាងសហព័ន្ធតម្រូវឱ្យកីឡាករបង់ថ្លៃចូលរួមដោយខ្លួនឯងនោះ។

13465999_725162904289979_1548915896625741907_n

សូមបញ្ជាក់ថា មិនត្រឹមតែថ្លៃចុះឈ្មោះចូលរួមនោះទេ ប៉ុន្តែសូម្បីតែថ្លៃធ្វើដំណើរ រួមទាំងការចំណាយផ្សេងៗទៀតក៏មិនទទួលបានការផ្តល់ឱ្យដោយសហព័ន្ធដែរ ខណៈដែលមន្ត្រីសហព័ន្ធមួយនេះបានលើកឡើងថានេះក៏ព្រោះតែមិនទទួលបានការឧបត្ថម្ភពីដៃគូណាមួយឡើយ។

13533215_725162737623329_4674315966969967473_n

ការចំណាយថវិកាផ្ទាល់ខ្លួននេះគឺពិតជាបន្ទុកដ៏ធំមួយសម្រាប់កីឡាករកាយវប្បកម្មកម្ពុជា ដោយហេតុតែពួកគេមួយចំនួនធំមិនមែនជាអ្នកដែលមានជីវភាពធូរធានោះឡើយ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏ត្រូវចំណាយប្រាក់ជាច្រើនទៅលើរបបអាហារ និងការហ្វឹកហាត់ជាដើមបើមិនដូច្នេះរូបរាង ក៏ដូចជាសាច់ដុំ នឹងមានការប្រែប្រួលជាមិនខាន។ គួររំលឹកដែរថា កាលពីការប្រកួតកាយវប្បកម្មពិភពលោកនាឆ្នាំ២០១៥កន្លងទៅ កីឡាករកម្ពុជា សំបូរ ណាន បានឈ្នះមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ដែលមានកីឡាករមកពីប្រទេសចំនួន ៤៨ បានចូលរួម៕

549976925_1280x720

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត