ក្រុមបាល់ទាត់ជម្រើសជាតិទទួលបានការឧបត្ថម្ភសម្រាប់ការហ្វឹកហាត់ ១ឆ្នាំដោយឥតគិតថ្លៃពីក្លឹប Super-Fit

នូ មករា August 11, 2016


ភ្នំពេញ៖ ក្លឹបហាត់ប្រាណ Super-Fit បានប្រកាសឧបត្ថម្ភការហ្វឹកហាត់រយៈពេល ១ឆ្នាំដោយឥតគិតថ្លៃដល់សមាជិកក្រុមបាល់ទាត់ជម្រើសជាតិដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា និងជំរុញសមត្ថភាព បច្ចេកទេស ព្រមទាំងកម្លាំងកាយរបស់កីឡាករជម្រើសជាតិឲ្យកាន់តែល្អប្រសើរផងដែរ ។

IMG_0150

លោក ខៀវ សំរឹទ្ធ អ្នកចាត់ការទូទៅនៃក្លឹប Super-Fit បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកមិញថា ការរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់ជាតិនេះ គឺបន្ទាប់ពីលោកសង្កេតឃើញកីឡានេះកំពុងមានសន្ទុះរីកចម្រើន និងទទួលបានការគាំទ្រច្រើនពីមហាជន ។ លើសពីនេះលោកចង់ចូលរួមបំពេញការហ្វឹកហាត់របស់កីឡាករជម្រើសជាតិឲ្យបានកាន់តែប្រសើរសម្រាប់ត្រៀមការប្រកួតលក្ខណៈអន្ដរជាតិផ្សេងៗ ។

IMG_0145

លោកបន្ដថា នេះជាជំហានដំបូងសម្រាប់ការឧបត្ថម្ភក្រុមជម្រើសជាតិប៉ុន្ដែនៅថ្ងៃអនាគតក្លឹបរបស់លោកនឹងពិចារណាស្វែងរកក្លឹបកម្រិតអាជីពនៅកម្ពុជាដើម្បីឧបត្ថម្ភការហ្វឹកហាត់បែបនេះផងដែរ ។ លោកពន្យល់ថា ក្លឹបរបស់លោកមានឧបករណ៍ទំនើបៗគ្រប់ប្រភេទ សម្រាប់កីឡាករហ្វឹកហាត់បង្កើនសមត្ថភាព និងកម្លាំងកាយ។ដូច្នេះលោករំពឹងថា ការឧបត្ថម្ភនេះនឹងរួមចំណែកបានច្រើនសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ។

IMG_0131

ទន្ទឹមជាមួយគ្នានោះលោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ផងដែរថាការទទួលបានកន្លែងហ្វឹកហាត់ស្ដង់ដារដោយឥតគិតថ្លៃបែបនេះ គឺជារឿងមួយដ៏ល្អ ខណៈដែលកីឡាករម្នាក់ៗ កំពុងត្រូវការនិងហ្វឹកហាត់ជាប្រចាំ ជាពិសេសគឺធ្វើឲ្យកីឡាករកាន់តែមានកាយសម្បទារឹងមាំ និងមានភាពរហ័សរហួនក្នុងការគ្រប់គ្រងបាល់និងបញ្ជូនបាល់ផងដែរ ។

pic

ដោយឡែកលោក មាស ចាន់ណា តំណាងក្រុមណាហ្គាវើល បានសម្ដែងនូវក្ដីរំភើបជាខ្លាំង ចំពោះការទទួលបានកាដូពិសេសនេះ ។ លោកបានលើកឡើងថា ការហាត់ប្រាណជាមួយក្លឹបមានសម្ភារៈគ្រប់គ្រាន់បែបនេះ នឹងជួយលោកឲ្យមានសមត្ថភាពក្នុងការបង្ហាត់កីឡាករ ។ លើសពីនេះកីឡាករ ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើនដែរ បើប្រៀបធៀបនឹងការហ្វឹកហាត់នៅលើទីលាន ។

13419180_1751447138426120_4741872977713601821_n

គួរបញ្ជាក់ថា កម្មវិធីផ្ដល់ជូនការហ្វឹកហាត់ឥតគិតថ្លៃដល់ក្រុមជម្រើសជាតិកម្ពុជានេះគឺធ្វើឡើងបន្ទាប់ពីមានកិច្ចសហការគ្នារវាងក្លឹបហាត់ប្រាណ Super-Fit និងគេហទំព័រព័ត៌មានកីឡាបាល់ទាត់ជាតិ We Are Football ។ បើតាមលោក ខៀវ សំរឹទ្ធ បានបញ្ជាក់ដែរថា ការផ្ដល់ជូនកាតហាត់ប្រាណ ១ឆ្នាំឥតគិតថ្លៃនេះ បើគិតជាប្រាក់ គឺម្នាក់ចំណាយ ៦៥០ដុល្លារហើយបើសរុបការឧបត្ថម្ភដល់ក្រុមជម្រើសជាតិកម្ពុជា គឺមានចំនួនជាង ១ម៉ឺនដុល្លារឯណោះ ៕

អត្ថបទ៖ បុត្រា

 

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត