អ្នកវាយកូនហ្គោលលំដាប់ទី1 ពិភពលោក Tiger Woods

គឹមហុក November 10, 2014


Golf star

Golf number one star

លោក Eldrick Tont Woods ដែលឈ្មោះហៅក្រៅថា Tiger កើតនៅថ្ងៃទី 30 ធ្នូ 1975 សញ្ជាតិអាមេរិក ជាកីឡាករ វាយកូនហ្គោលអាជីព ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេក្នុងប្រវត្តិសាស្ត្រកីឡាវាយកូនហ្គោលនេះ។ ថ្មីៗនេះលោក Tiger Woods បានដណ្តើមយកដំណែងលេខ ១ ពិភពលោកវិញ បន្ទាប់ពីខកខានអស់មួយរយៈមក។ Tiger Wood ជាកីឡាករវាយកូនហ្គោលដែលទទួលបានប្រាក់ចំណូលច្រើនជាងគេនៅលើពិភពលោកផងដែរ។
លោក Tiger Woods ក្លាយជាកីឡាវាយកូនហ្គោលអាជីពនៅឆ្នាំ 1996 ក្រោយពីលោកក្លាយជាកីឡាករអាជីពបាន ១ឆ្នាំ នៅខែ មេសា ឆ្នាំ 1997 លោកបានឈ្នះពានរង្វាន់ធំដំបូងនៅក្នុងកម្មវិធី 1997 Masters ជាមួយឯកត្តកម្មថ្មី ពោលគឺវាយល្អជាងគេក្នុងកម្មវិធីនេះ ដែលពីមុនមកមិនធ្លាប់មានអ្នកណាធ្វើបាន។ រហូតដល់ខែ មិថុនា លោកក៏ក្លាយជាកីឡាករវាយកូនហ្គោលលេខ១ ពិភពលោក។ ក្នុងចន្លោះឆ្នាំ 2000 អាចនិយាយថាជាឆ្នាំមាសរបស់លោក Tiger Woods ពីព្រោះចាប់ពីឆ្នាំ 1999 រហូត 2004 ដែលមានរយៈពេល 264 សប្តាហ៍ និង ពីឆ្នាំ 2005 រហូតដល់ខែតុលា ឆ្នាំ 2010 ដែលមានរយៈពេល 281 សប្តាហ៍គឺលោកបានគ្រោងដំណែងលេខ ១ ពិភពលោកជាប់គ្នាតែម្តង។ ក្រោយមកដោយសារមានរឿងអាស្រូវលេចឡើងទើបធ្វើលោក Tiger Woods សម្រាកពីកីឡាវាយកូនហ្គោលមួយរយៈ ដើម្បីយកចិត្តទុកដាក់ទៅលើគ្រួសាររបស់លោក។ ដោយសារតែការសម្រាករបស់ Tiger Woods បានធ្វើឲ្យការលេងរបស់ Tiger Woodsធ្លាក់ចុះ ដែលក្នុងរយៈពេល 107 សប្តាហ៍ លោកមិនបានឈ្នះពានរង្វាន់អ្វីទាំងអស់។ ប៉ុន្តែនៅខែ ធ្នូ ឆ្នាំ 2011លោកបានឈ្នះពានរង្វាន់ Chevron World Challenge និងនៅថ្ងៃទី 25 ខែ មិនា ឆ្នាំ 2013 លោកបានឈ្នះ Arnold Palmer Invitational ដែលធ្វើឲ្យលោកឡើងមកគ្រងដំណែងលេខ១ ពិភពលោកវិញសារជាថ្មីម្តងទៀត។
គួរបញ្ជាក់ថាលោកធ្លាប់ឈ្នះពានរង្វាន់ធំ 14 ដង រួមមាន៖ Masters Tournament នៅឆ្នាំ 1997, 2001, 2002, 2005, U.S. Open នៅឆ្នាំ 2000, 2002, 2008, The Open Championship នៅឆ្នាំ 2000, 2005, 2006,
PGA Championship នៅឆ្នាំ 1999, 2000, 2006, 2007 ៕
ចំនួននៃពាន់រង្វាន់ដែលបានឈ្នះ
PGA Tour 79 ដង
European Tour 40 ដង
Japan Golf Tour 2 ដង
Asian Tour 1 ដង
PGA Tour of Australasia 1 ដង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត