Rio Olympics 2016: ជើងឯក Mexico ធ្លាក់ចេញពីការប្រកួតត្រឹមវគ្គចែកពូល

លី រិទ្ធី August 11, 2016


ជើងឯកបាល់ទាត់អូឡាំពិក ទីក្រុង ឡុង ២០១២ ក្រុម ម៊ិកស៊ិចកូ បានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គចែកពូលក្រោយចាញ់ក្រុម កូរ៉េខាងត្បូង ១-០ ក្នុងវិញ្ញសារបាល់ទាត់ នៅទីក្រុង Rio។

កាសស៊ុតដ៏ល្អរបស់កីឡាករ Kwon Chang-hoon ជួយឲ្យក្រុមកូរ៉េខាងត្បូង ឈ្នះក្នុងការប្រកួតព្រមទាំងបញ្ចប់ការប្រកួតទៅក្នុងកំពូលតារាងនៃពូល C។

ចំណែកក្រុម អាហ្សង់ទីន ក៏ត្រូវធ្លាក់ចេញពីការប្រកួតផងដែរបន្ទាប់ពីបានស្មើគ្នាជាមួយនឹងក្រុម ហុងឌូរ៉ាស ១-១ រីឯក្រុម អាល្លឺម៉ង់ ឡើងទៅវគ្គបន្តក្រោយយកឈ្នះលើក្រុម ហ្វីជី ១០-០។

គួរបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះប្រេស៊ីល នឹងត្រូវប្រកួតជាមួយក្រុម ដាណឹម៉ាក់ នៅថ្ងៃនេះ ហើយត្រូវការឈ្នះដើម្បីឡើងទៅវគ្គបន្ត។ បច្ចុប្បន្នក្រុមប្រេស៊ីល ឈនៅលេខ ២ ក្នុងពូល A មាន ២ ពិន្ទុ ប៉ុន្តែមិនទាន់រកបានគ្រាប់បាល់នៅឡើយក្រោយស្មើ ២ ប្រកួត៕

_90745890_mexicosouthkorea

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត