ក្លឹប Sunderland យល់ព្រមនឹងតម្លៃខ្លួនរបស់កីឡាករ Paddy McNair និង Donald Love

លី រិទ្ធី August 11, 2016


ក្លឹប Sunderland បានយល់ព្រមនឹងតម្លៃខ្លួនរបស់កីឡាករ ២ រូបរបស់ក្លឹបបិសាចក្រហម Manchester United ដែលមានខ្សែការពារ Paddy McNair និង Donald Love។

កីឡាករសញ្ជាតិ អៀកឡង់ខាងជើង McNair វ័យ ២១ ឆ្នាំ បានបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹប Manchester United នៅខែកញ្ញា ២០១៤ ហើយលេងបាន ២៧ ប្រកួត។

កីឡាករ Love វ័យ ២១ ឆ្នាំត្រូវបានក្លឹបឲ្យក្លឹប Wigan ខ្ចីកាលពីរដូវកាលមុននិងបង្ហាញក្នុងការប្រកួតជាមួយក្លឹប Black Cats កាលពីខែកុម្ភៈនិងបង្ហាញខ្លួនក្នុងការប្រកួត Europa League មួយប្រកួត។

កីឡាករទាំងពីរគ្រោងនឹងចុះកុងត្រារយៈពេល ៤ ឆ្នាំ ដោយតម្លៃខ្លួនកីឡាការទាំងពីរអាចមានតម្លៃ ៦ លានផោន។

អតីតអ្នកចាត់ការទូទៅក្លឹប Manchester United លោក David Moyes បានជំនួសដំណែងអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសថ្មី លោក Sam Allardyce នៅក្លឹប Sunderland កាលពីខែមុនហើយបានទិញកីឡាករដំបូងរបស់ខ្លួនគឺខ្សែការពារ Papy Djilobodji ពីក្លឹប Chelsea ក្នុងតម្លៃ ៨លានផោន៕

_90736778_paddy_mcnair_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត