Rio Olympics 2016: កីឡាការីនី Katie Ledecky ឈ្នះមេដាយមាសវិញ្ញាសាហែលស៊េរី ២០០ ម៉ែត្រ

លី រិទ្ធី August 11, 2016


រីយ៉ូ៖ កីឡាការិនីវ័យក្មេងសញ្ជាតិអាម៉េរិគ Katie Ledecky អាចនឹងឈ្នះមេដាយមាស ៣ ក្នុងការប្រកួតអូឡាំពិក នៅទីក្រុង Rio ផ្នែកវិញ្ញសាហែលស៊េរី បន្ទាប់ពីបានឈ្នះមេដាយមាសហែលស៊េរី ២០០ ម៉ែត្រ និងឈ្នះមេដាយមាសហែលស៊េរី ៤០០ ម៉ែត្រ កាលពីប៉ុន្មានថ្ងៃមុននេះរួចមក។ កីឡាករវ័យ ១៩ ឆ្នាំ អាចនឹងឈ្នះមេដាយមាស ៨០០ ម៉ែត្រថែមទៀតក្នុងការប្រកួតខាងមុខព្រោះកីឡាការីនីរូបនេះកំពុងតែលេចធ្លោខ្លាំងក្នុងការប្រកួតឆ្នាំនេះ។

ក្នុងការប្រកួតវិញ្ញសាហែលស៊េរី ២០០ ម៉ែត្រនេះកីឡាការិនីសញ្ជាតិ ស៊ុយអែត Sarah Sjostrom ទទួលបានមេដាយប្រាក់ និងកីឡាការិនីសញ្ជាតិ អូស្រ្តាលី Emma McKeon ឈ្នះមេដាយសំរឹទ្ធ។ គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះកីឡាករ Ledecky ឈ្នះមេដាយបាន ៣ ហើយពោលគឺឈ្នះមេដាយប្រាក់វិញ្ញសាហែលស៊េរីបណ្ដាក់ ៤x១០០ម៉ែត្រ ឈ្នះមេដាយមាស ហែលស៊េរី ២០០ ម៉ែត្រ និង ឈ្នះមេដាយមាសហែលស៊េរី ៤០០ ម៉ែត្រផងដែរ៕

Screen Shot 2016-08-10 at 3.33.18 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត