អូឡាំពិក៖ លី ណារី ប្រឹងប្រែងហ្វឹកហាត់ និងតាំងចិត្តយ៉ាងមុតមាំសម្រាប់ការប្រកួតនៅថ្ងៃទី១៤ នេះ

នូ មករា August 10, 2016


រីយ៉ូ៖ នៅវេលាម៉ោង ៧:៣០ ល្ងាច ថ្ងៃទី១៤ ខែសីហាខាងមុខនេះកីឡាការិនីរត់ប្រណាំងកម្ពុជា លី ណារី នឹងត្រូវបង្ហាញខ្លួនដើម្បីប្រកួតប្រជែងជាមួយនឹងបណ្តាអត្តពលិកដទៃទៀតដែលកំពុងតែត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួតលើវិញ្ញាសារត់ប្រណាំងនៅព្រឹត្តិការណ៍អូឡាំពិករដូវក្តៅឆ្នាំ២០១៦ នេះ។

13925139_1058267704260590_4711066144356186911_n

ខណៈដែលការប្រកួតកាន់តែខិតជិតមកដល់នេះដែរ អ្នកស្រី លី ណារី អណិកជនខ្មែរ-បារាំង ដែលត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ( NOCC) ជ្រើសរើសជាកីឡាការិនីរត់ម៉ារ៉ាតុងចម្ងាយ ៤២គីឡូម៉ែត្រនេះ បានខិតខំហ្វឹកហាត់យ៉ាងស្វិតស្វាញ ព្រមទាំងបានប្ដេជ្ញាចិត្តថានឹងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីស្វែងរកលទ្ធផលល្អជូនប្រទេសជាតិខ្លួន ។

13920699_1058267834260577_4745827611369226506_n

សូមបញ្ជាក់ថា កីឡារិនី លីណារី បានធ្វើយ៉ាងល្អនៅក្នុងការរត់រយៈចម្ងាយ ៤២ គីឡូម៉ែត្រ  ដោយប្រើរយៈពេលជិត ៣ម៉ោង ក្នុងព្រឹត្តិការណ៍ Full Marathon  មួយនៅក្រុងទីក្រុង Valencia ប្រទេសអេស្ប៉ាញ កាលពីចុងឆ្នាំ២០១៥ កន្លងទៅនេះដោយបានបញ្ចប់ក្នុងថិរៈវេលា ២ម៉ោង ៥៩នាទី និង ១២វិនាទី ស្ថិតក្នុងចំណាត់លេខ២៥ ក្នុងចំណោមកីឡាការិនី ១,៧៥០នាក់។ មិនត្រឹមតែប៉ុណ្ណោះកាលពីឆ្នាំ២០១០ កន្លងទៅកីឡាការិនីដែលជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាលរូបនេះ ក៏បានក្លាយជាកីឡាការិនីទីមួយរបស់ព្រះរាជាណាចក្រកម្ពុជាដែលបានទទួលជោគជ័យនៅក្នុងវិស័យកីឡាម៉ារ៉ាតុងដោយគាត់បានចូលប្រកួតប្រជែងនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និងទទួលចំណាត់ថ្នាក់លេខ២ សម្រាប់បេក្ខនារីដែលរត់មានល្បឿនលឿនជាងគេនៅក្នុងចំណោមបេក្ខនារីមកពីតំបន់អាស៊ីអាគ្នេយ៍៕

101110_21b

 

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត