កីឡាករ John Stones ផ្ទេរទៅក្លឹប Manchester City ជាផ្លូវការក្នុងតម្លៃខ្លួន ៤៧.៥ លានផោន

លី រិទ្ធី August 9, 2016


ក្លឹប Manchester City បានចុះកុងត្រាទិញកីឡាករ John Stones ពីក្លឹប Everton ក្នុងតម្លៃខ្លួន ៤៧.៥ លានផោន ដែលធ្វើឲ្យកីឡាកររូបនេះក្លាយជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃជាងគេទី ២ នៅលើពិភពលោក។

កីឡាករសញ្ជាតិ អង់គ្លេស វ័យ ២២ ឆ្នាំបានចុះកុងត្រាជាមួយក្លឹបរយៈពេល ៦ ឆ្នាំ ហើយបានក្លាយជាកីឡាករទី ៨ ដែលលោក Pep Guardiola បានទិញនៅរដូវកាលនេះ។

កីឡាករ Stones ត្រូវបានស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាករ ២១ រូបរបស់ក្លឹប Manchester City ក្នុងការប្រកួត Champions League ដែលបានបង្ហាញនៅលើគេហទំព័ររបស់ UEFA មុននឹងការផ្ទេរនេះត្រូវបានប្រកាសជាផ្លូវការ។

ក្រោយចុះកុងត្រាជាមួយក្លឹបថ្មីរួចកីឡាករ Stone បាននិយាយថា៖ “ឥលូវនេះការផ្ទេរគឺបានសម្រេចហើយ ខ្ញុំសង្ឃឹមថាអាជីពបាល់ទាត់របស់ខ្ញុំនឹងឡើងថែមមួយកម្រិតទៀត។” “ជាការពិតណាស់ ខ្ញុំបានឃើញអ្វីដែលបានកើតឡើងនៅកីឡដ្ឋាន Etihad នេះជាក្លឹបមួយធំព្រមទាំងមានអ្នកចាត់ការទូទៅល្អ ដូចនេះខ្ញុំពិតជារីករាយព្រមទាំងចងបំណងរបស់ខ្ញុំនាពេលឆាប់ៗខាងមុខ។ ខ្ញុំដឹកនាំមានការពិបាកដើម្បីទទួលបានកន្លែងមួយក្នុងក្រុមល្អដូចនេះ ប៉ុន្តែខ្ញុំនឹងខំក្លាយជាកីឡាករដ៏ល្អដើម្បីជួយឲ្យក្លឹបទទួលបានជោគជ័យ៕”

John Stone

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត