អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា ប្រាប់មូលហេតុប្រមូលផ្ដុំ ១០ថ្ងៃនៅសិង្ហបុរី ត្រៀម Suzuki Cup

គឹមហុក August 9, 2016


ភ្នំពេញ៖ លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា បានឲ្យដឹងថា មកទល់ពេលនេះ ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានយល់ព្រមតាមសំណើរលោក Lee Tae Hoon អំពីការបោះជំរុំហ្វឹកហាត់នៅក្រៅប្រទេសហើយ ដោយកំណត់យកប្រទេសសិង្ហបុរី ដើម្បីប្រមូលផ្ដុំហ្វឹកហាត់រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី២០-៣០ ខែកញ្ញា សម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នៅខែតុលាខាងមុខ ។

photo_2016-07-28_06-07-31

អ្នកចាត់ការរូបនេះ បានបញ្ជាក់ថា ចំពោះការជ្រើសរើសសិង្ហបុរី ធ្វើជាកន្លែងហ្វឹកហាត់ក្រៅប្រទេសនេះ គឺជាសម្រេចរបស់ FFC ប៉ុន្ដែវាផ្ដល់គុណប្រយោជន៍ច្រើន សម្រាប់ការហ្វឹកហាត់បង្កើនភាពយល់ចិត្តគ្នា ។ ម្យ៉ាងវិញទៀតដោយសារសិង្ហបុរី មានក្រុមខ្លាំងៗច្រើន ក្រុមជម្រើសជាតិកម្ពុជា នឹងមានប្រកួតមិត្តភាព ៣លើក ដើម្បីដកស្រង់បទពិសោធន៍ និងបង្កើតនសមត្ថភាព ហើយក្រុមជម្រើសជាតិសង្ហបុរី ក៏អាចសងសឹកក្រុមជម្រើសជាតិកម្ពុជាលើទឹកដីរបស់ខ្លួនបានដែរ ។

លោកបានឲ្យដឹងទៀតថា ទន្ទឹមជាមួយការត្រៀមប្រកួតដណ្ដើមកៅអីជុំផ្ដាច់ព្រ័ត្របាន AFF Suzuki Cup 2016 នេះដែរ ជម្រើសជាតិកម្ពុជា នឹងមានប្រកួតមិត្តភាពអន្ដរជាតិផ្លូវការ ៣ប្រកួតដូចជា៖ ថ្ងៃទី០១ ខែកញ្ញាកម្ពុជា ត្រូវជួបម្ចាស់ផ្ទះហុងកុង ហើយវិលត្រលប់មកវិញរំសាយកីឡាករធម្មតា រហូតដល់ថ្ងៃទី២០ ខែកញ្ញាទើបជម្រើសជាតិកម្ពុជា ចេញទៅហាត់នៅសិង្ហបុរី ហើយក៏មានប្រកួតមិត្តភាពនៅទីនោះដែរ ប៉ុន្ដែមិនទាន់ដឹងកាលបរិច្ឆេទ ឬជួបក្រុមណាឡើយ ។

13619925_1770127076558126_1264153603942815086_n

បន្ទាប់មកត្រឡប់ពីហាត់នៅសិង្ហបុរី ទើបកម្ពុជា បើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិហុងកុងវិញម្ដង នៅថ្ងៃទី០៦ ខែតុលា លើទីលានពហុកីឡដ្ឋាន ហើយមួយប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិកម្ពុជា គឺជួបក្រុមជម្រើសជាតិស្រីលង្ករ នៅថ្ងៃទី០៩ ខែតុលា ហើយបន្ដការហ្វឹកហាត់រហូតដល់ថ្ងៃប្រកួតជម្រុះពានរង្វាន់ AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែតុលាតែម្ដង ។ ចំពោះគូប្រជែងរបស់កម្ពុជា នៅក្នុងការដណ្ដើមកៅអីពូលB នៃជុំផ្ដាច់ព្រ័ត្រនោះ រួមមានក្រុមទីម័រខាងកើត, ប្រ៊ុយណេ និងឡាវ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត