កីឡាករ Gareth Bale នឹងអវត្តមានក្នុងការប្រកួត UEFA Super Cup

លី រិទ្ធី August 9, 2016


ខ្សែប្រយុទ្ធសញ្ជាតិ វែលស៍ កីឡាករ Gareth Bale មិនស្ថិតនៅក្នុងបញ្ជីឈ្មោះកីឡាកររបស់ក្លឹប Real Madrid ក្នុងការប្រកួត  UEFA Super Cup ជាមួយក្លឹប Sevilla នោះទេ។

កីឡាករ Bale វ័យ ២៧ ឆ្នាំ និងខ្សែបម្រើកណ្តាល សញ្ជាតិ អាល្លឺម៉ង់ វ័យ ២៧ ឆ្នាំ Toni Kroos មិនត្រូវបានជាប់ឈ្មោះក្នុងបញ្ជីកីឡាករសម្រាប់ប្រកួត UEFA Super Cup នោះទេបន្ទាប់ពីត្រលប់មកពីការសម្រាករយៈពេលវែងក្រោយការប្រកួត Euro 2016។

ចំណែកកីឡាករ ប៉រទុយហ្គាល ដែលឈ្នះជើងឯក Euro 2016 Pepe និង Cristiano Ronaldo ក៏នឹងអវត្តមានក្នុងការប្រកួតនេះផងដែរ។

កីឡាករ Ronaldo ទទួលរងរបួសជង្គង់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ទ្វីបអឺរ៉ុប ២០១៦ ដែលឈ្នះក្រុមជម្រើសជាតិ បារាំង។

អ្នកចាត់ការទូទៅក្លឹប Real Madrid លោក Zinedine Zidane បានដាក់អ្នកចាំទីវ័យ ១៨ ឆ្នាំ Luca នៅក្នុងការប្រកួតនេះ។

ការប្រកួតនឹងធ្វើឡើងនៅ Trondheim ប្រទេស ន័រវ៉ែល។

គួរបញ្ជាក់ផងដែរថា ក្លឹប Sevilla ដែលបានយកឈ្នះក្លឹប Liverpool ដើម្បីឈ្នះជើងឯក Europa League រដូវកាលមុន ហើយសង្ឃឹមនឹងមិនឲ្យអ្វីដែលកើតឡើងក្នុងការប្រកួត 2014 Super Cup កើតឡើងម្តងទៀត។

កាលពីពីរឆ្នាំមុននៅ Cardiff នៅពេលដែលក្លឹប Real Madrid យកឈ្នះ ២-០ ដែលកីឡាករ Ronaldo ជាអ្នកស៊ុតបញ្ជូលទីទាំងពីរគ្រាប់៕

Gareth Bale

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត