ក្លឹប West Ham United ទិញខ្សែប្រយុទ្ធរបស់ក្លឹប Swansea City កីឡាករ Andre Ayew ក្នុងតម្លៃ ២០.៥ លានផោន

លី រិទ្ធី August 9, 2016


ក្លឹប West Ham United បានចុះកុងត្រាជាផ្លូវការក្នុងការទិញខ្សែប្រយុទ្ធ Andre Ayew ពីក្លឹប Swansea City ក្នុងតម្លៃ ២០.៥លានផោន។

កីឡាករ Ayew វ័យ ២៦ ឆ្នាំ បានចុះកុងត្រាជាមួយក្លឹប Swansea ដោយមិនមានតម្លៃខ្លួនពីក្លឹប Marseille ក្នុងខែ មិថុនា ២០១៥ ហើយរកបាន ១២ គ្រាប់ នៅក្នុងរដូវកាលដំបូងនៅ Premier League។

កីឡាករជម្រើសជាតិ ហ្គាណា ឈ្នះពាន BBC African Player of the Year ឆ្នាំ ២០១១ នោះបានចុះកុងត្រាជាមួយក្លឹប West Ham ក្នុងកុងត្រារយៈពេល ៤ ឆ្នាំ។ ក្រោយចុះកុងត្រាជាមួយក្លឹបកីឡាករ Ayew បាននិយាយថា៖ “ក្លឹបនេះមានកីឡាករល្អ ព្រមទាំងអ្នកចាត់ការទូទៅដ៏អស្ចារ្យ។”

“ពួកគឹចង់ក្លាយជាក្លឹបដែលធំជាងនេះរៀងរាល់ឆ្នាំ ហើយជាមួយនឹងកីឡដ្ឋានថ្មី ព្រមទាំងទីលានហ្វឹកហាត់ថ្មី យើងអាចឃើញថាក្លឹបកំពុងតែមានដំណើរទៅមុខ ហើយខ្ញុំចង់ក្លាយជាចំណែកមួយក្នុងគម្រោងការនេះ។”

កីឡាកររូបនេះគឺជាកីឡាករ ទី៥ ដែលក្លឹបបានទិញក្នុងរដូវកាលនេះ ដែលក្នុងនោះរួមមាន កីឡាករ Sofiane Feghouli, Havard Nordtveit និងកីឡាករ Ashley Fletcher៕

Andre Ayew

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត