កីឡាករ Paul Pogba បានមកដល់ក្លឹប Manchester United ដើម្បីធ្វើតេស្តសុខភាពហើយ

លី រិទ្ធី August 8, 2016


កីឡាករ Paul Pogba បានធ្វើដំណើរមកដល់ក្លឹប Manchester United ដើម្បីធ្វើតេស្តសុខភាពមុននឹងចុះកុងត្រាកំណត់ត្រាកីឡាករដែលតម្លៃខ្លួនថ្លៃជាងគេ ៨៩ លានផោន ផ្ទេរទីក្លឹប Juventus។

ខ្សែបម្រើកណ្តាលសញ្ជាតិ បារាំង បានធ្វើដំណើរពីទីក្រុង Nice មកដល់ព្រលានយន្តហោះនៃទីក្រុង Manchester ហើយបានធ្វើដំណើរមកកាន់កន្លែងហ្វឹកហាត់របស់ក្លឹបដើម្បីធ្វើតេស្តសុខភាព។

ក្លឹបបិសាចក្រហម Manchester United នឹងត្រូវទិញកីឡាកររូបនេះពីក្លឹបជើងឯកអ៊ីតាលី ក្នុងតម្លៃ១០៥ លាន អឺរ៉ុប សម្រាប់កីឡាករ Pogba។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានផ្ទេរចេញពីក្លឹប Manchester United ក្នុងតម្លៃខ្លួនតែ ១.៥ លានផោននៅឆ្នាំ ២០១២ នោះនឹងក្លាយជាកីឡាករដែលថ្លៃជាងគេនៅលើពិភពលោកប្រសិនជាការផ្ទេរបានសម្រេច។

ក្លឹបដែលនៅ Old Trafford បានយល់ព្រមតាំងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយកីឡាករ រួចរាល់ហើយនៅសល់តែការប្រកាសជាផ្លូវការប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ការត្រលប់មកវិញរបស់កីឡាករ Pogba នឹងបំបែកកំណត់ត្រារបស់កីឡាករ Gareth Bale ដែលមានតម្លៃខ្លួន ៨៥ លានផោនក្នុងការផ្ទេរទៅក្លឹប Real Madrid កាលពីឆ្នាំ ២០១៣៕

36FFE48300000578-3729304-image-a-62_1470656183575

36FFCD2900000578-3729304-Pogba_was_driven_to_United_s_training_complex_before_early_on_Mo-a-49_1470655935959

36FFE1B600000578-3729304-Paul_Pogba_has_arrived_in_England_ahead_of_his_medical_with_Manc-a-48_1470655935936

36FFE47400000578-3729304-image-a-52_1470656080159

36FFCD3100000578-3729304-Pogba_was_pictured_arriving_in_Manchester_as_he_ties_up_his_worl-a-50_1470655936006

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត