Rio Olympics 2016: កីឡាករ Adam Peaty ឈ្នះមេដាយមាស ខណៈកីឡាការីនី Jazz Carlin ឈ្នះមេដាយប្រាក់

លី រិទ្ធី August 9, 2016


កីឡាករហែលទឹក Adam Peaty បានឈ្នះមេដាយមាស ខណៈកីឡាការីនី Jazz Carlin ឈ្នះមេដាយប្រាក់ ឲ្យក្រុមចក្រភពអង់គ្លេស នៅក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rio។

កីឡាករ Peaty វ័យ ២១ ឆ្នាំបានបំបែកកំណត់ត្រាខ្លួនឯងដោយបានឈ្នះមេដាយមាសក្នុងវិញ្ញសារហែល 100m breaststroke ក្នុងថេរវេលា 57.13 ហើយបានបញ្ចប់ការរង់ចាំមេដាយរយៈពេល ២៨ ឆ្នាំរបស់ក្រុមចក្រភពអង់គ្លេស ក្នុងការប្រកួតហែលទឹកវិញ្ញាសារបុរស។

កីឡាករ Peaty កាលពីនៅក្មេងគឺជាក្មេងដែលខ្លាចទឹកបំផុត ប៉ុន្តែឥលូវនេះកីឡាកររូបនេះបានក្លាយជាកីឡាករចក្រភពអង់គ្លេស ដំបូងដែលឈ្នអមេដាយមាស នៅអូឡាំពិក តាំងពីកីឡាករ Adrian Moorhouseធ្វើបាននៅឆ្នាំ ១៩៨៨។

 

Screen Shot 2016-08-08 at 8.13.31 PM

ក្រោយភាពរបស់កីឡាករ Peaty ក្រោយមកប៉ុន្មាននាទីកីឡាការីនី Carlin បានឈ្នះមេដាយប្រាក់ឲ្យក្រុមចក្រភពអង់គ្លេស ក្នុងវិញ្ញសារ នារី 400m freestyle ផងដែរ៕

Screen Shot 2016-08-08 at 8.14.28 PM

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត