Rio Olympics 2016: កីឡាករ Novak Djokovic ធ្លាក់ក្នុងជុំទី ១ ខណៈកីឡាករ Rafael Nadal ឡើងទៅជុំបន្ត

លី រិទ្ធី August 9, 2016


កីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic ត្រូវទទួលបរាជ័យក្នុងការប្រកួតជុំទី ១ នៅអូឡាំពិកវិញ្ញាសារផ្នែកបុរសទោល ដោយកីឡាករ Juan Martin del Potro។

កីឡាករ Novak Djokovic បានចាញ់កីឡាករ  Del Potro ក្នុងការប្រកួតដណ្តើមមេដាយសំរឹទ្ធ ក្នុងការប្រកួតទីក្រុង ២០១២ ម្តងទៅហើយ ឥលូវបានចាញ់កីឡាករសញ្ជាតិ អាហ្សង់ទីនជាថ្មីក្នុងលទ្ធផល 7-6 (7-4) 7-6 (7-2)។

ក្រោយការប្រកួតដែលធ្វើឡើង ២ ម៉ោង កន្លះ កីឡាករលំដាប់លេខ ១ ពិភពលោក វ័យ ២៩ រូបនេះបានដើរចេញពីទីលានប្រកួតដោយទឹកភ្នែក។ កីឡាកររូបនេះបាននិយាយថា៖

“នេះគឺជាការទទួលបរាជ័យមួយដែលពិបាកក្នុងអាជីពរបស់ខ្ញុំ។”

គួរបញ្ជាក់ផងដែរថា កីឡាករ Novak Djokovic រូបនេះព្យាយាមឈ្នះមេដាយដំបូងនៅក្នុងការប្រកួតអូឡាំពិកតែចុងក្រោយបានត្រឹមសោកស្តាយ។

Screen Shot 2016-08-08 at 7.22.06 PM

ចំណែកឯកីឡាករ Rafael Nadal ដែលជាជើងឯកបុរសទោលនៅក្នុងការប្រកួតនៅទីក្រុង ប៉េកាំង ២០០៨ នោះបានយកឈ្នះលើកីឡាករសញ្ជាតិ អាហ្សង់ទីន Federico Delbonis ក្នុងលទ្ធផល 6-2 6-1 ក្រោយជាពីរបួស។

កីឡាករសញ្ជាតិ អេស្ប៉ាញ មិនបានប្រកួតកម្មវិធីផ្សេងរយៈពេល ២ ខែមកហើយបន្ទាប់ពីដកខ្លួនចេញពីការប្រកួត French Open ដោយសារតែរបួសកដៃ។

កីឡាករជើងឯក Grand Slam ១៤ សម័យ រូបនេះក៏បានប្រាប់ក្រោយការប្រកួតថា៖ “កដៃរបស់ខ្ញុំត្រូវការពេលបន្តិចទៀតដើម្បីជាសះស្បើយ ១០០%។ ប្រសិនជានេះមិនមែនជាការប្រកួតអូឡាំពិក នោះខ្ញុំមិនចូលរួមប្រកួតនោះទេ៕”

_90706202_nadal

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត