កីឡាករ Ibrahimovic ជួយឲ្យក្លឹប Manchester United ឈ្នះ FA Community Shield ២០១៦

លី រិទ្ធី August 8, 2016


អ្នកចាត់ការទូទៅ លោក Jose Mourinho ចាប់ផ្តើមដឹកនាំក្លឹប Manchester United ក្នុងការប្រកួតយប់មិញនេះ ដោយឈ្នះជើងឯក FA Community Shield ជាមួយនឹងការតែតបាល់ជ័យជម្នះរបស់កីឡាករ Zlatan Ibrahimovic ដើម្បីយកឈ្នះលើជើងឯក Premier League រដូវកាលមុន Leicester នៅកីឡដ្ឋាន Wembley។

Zlatan Ibrahimovic

ការប្រកួតចាប់ផ្តើមដោយក្រុមទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមក តែកីឡាករ Jesse Lingard ដែលជាកីឡាករជួយឲ្យក្លឹប Manchester United ឈ្នះជើងឯក FA Cup ក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយក្លឹប Crystal Palace នោះរកបានគ្រាប់បាល់នាំមុខឲ្យក្លឹបនៅនាទីទី ៣២ ជាមួយនឹងការអូសបាល់ដ៏ល្អរបស់កីឡាកររូបនេះផ្ទាល់។

តែក្រោយមកនៅពេលដែលកីឡាករ Marouane Fellaini បញ្ជូលបាល់ទៅក្រោយមិនបានល្អធ្វើឲ្យខ្សែប្រយុទ្ធដ៏ឆ្នើមរបស់ក្លឹប Leicester City កីឡាករ Jamie Vardy រកបានគ្រាប់បាល់តាមស្មើនៅនាទីទី ៥២។

នៅនាទីទី ៨៣ ខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត កីឡាករវ័យ ៣៤ ឆ្នាំ Ibrahimovic តែតបាល់បញ្ជូលទីយ៉ាងល្អក្រោយការបញ្ជូលបាល់របស់កីឡាករ Antonio Valencia ជួួយឲ្យក្លឹប Manchester United ឈ្នះជើងឯក FA Community Shield ជាលើកទី ២១ របស់ខ្លួន។ លោកអ្នកអាចទស្សនាវីដេអូ highlight បានខាងក្រោម៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត