ក្រុមបាវិតការពារពាន Svay Rieng Cup បានសម្រេចក្រោយផ្ដួល SSR ១-០

គឹមហុក August 8, 2016


ភ្នំពេញ៖ ក្រុមបាល់ទាត់សហព័ន្ធយុវជនកម្ពុជា ក្រុងបាវិត បានសម្រេចបំណងការពារតំណែងជើងឯកពានរង្វាន់មិនអាជីព Svay Rieng Cup ឆ្នាំ២០១៦ បានជោគជ័យហើយ បន្ទាប់ពីយកឈ្នះទាំងពិបាកលើក្រុម Sky Svay Rieng(SSR) ដោយលទ្ធផល ១-០ នៅកីឡដ្ឋានជាតិខេត្តស្វាយរៀងម្សិលមិញ ។

Svay Rieng Cup 1

សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រពានប្រចាំខេត្តនេះ បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកខេត្តស្វាយរៀង ។ ងាយទៅចាប់អារម្មណ៍ការប្រកួតវិញ ក៏បង្កភាពទាក់ទាញផងដែរ ត្បិតមិនមែនជាក្រុមអាជីពក្ដី ប៉ុន្ដែក្រុមទាំងពីរបានព្យាយាមលេងយ៉ាងស្វិតស្វាញបំផុត ។ តង់ទី១ ក្រុមសហព័ន្ធយុវជនកម្ពុជាក្រុងបាវិត បានធ្វើការនាំមុខ ១-០ ប៉ុន្ដែគ្រាប់បាល់នេះបានរក្សាដល់ចប់ ៩០នាទី ទោះបីក្រុម SSR ព្យាយាមវាយបកយ៉ាងក៏មិនអាចតាមស្មើបានដែរ ។ ចប់ការប្រកួតក្រុមសហព័ន្ធយុវជនកម្ពុជា ក្រុងបាវិត ឈ្នះក្រុម SSR ១-០ ។

ជាមួយនឹងការដណ្ដើមបានតំណែងជើងឯកជាលើកទី២នេះ ក្រុមសហព័ន្ធយុវជនកម្ពុជា ក្រុងបាវិត គឺទទួលបានមេដាយមាស និងពានធំ ១គ្រឿង អមដោយប្រាក់រង្វាន់ ៤លានរៀល ។ ចំណែកក្រុមលេខ២ គឺក្រុម SSR ទទួលបានមេដាយប្រាក់ អមដោយប្រាក់រង្វាន់ ២លានរៀល ។ ដោយឡែកចំណាត់ថ្នាក់លេខ៣ បានទៅក្រុមសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀយ ក្រោយយកឈ្នះក្រុមសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់រោទិ៍ ដោយលទ្ធផល ៧-២ ៕

Svay-Rieng-Cup 1

Svay Rieng Cup 2

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត