ឌុម កែវដា ទក់សាច់ដោយសារអ្នកប្រដាល់ថៃ Kwan Ek

គឹមហុក August 8, 2016


ភ្នំពេញ៖ ការប្រកួតប្រដាល់លើសង្វៀន SEA-TV នាព្រឹកថ្ងៃទី៧ សីហារ វាងកីឡាករកម្ពុជា និងថៃ ដែលអ្នកប្រដាល់កម្ពុជា ឌុម កែវដា មកពីក្លឹប ម្កុដរាជសីហ៍ ត្រូវជួបជាមួយអ្នកប្រដាល់ថៃឈ្មោះ Kwan Ek ។

នៅទឹកទី១ ក្នុងខណៈដែល កីឡាករ កែវដា មិនទាន់ដឹងពីសមត្ថភាពរបស់កីឡាករ Kwan Ek នោះគេហាក់ដូចជាបង្ហាញនូវអំណួត និង បើកការវាយប្រហារយ៉ាងខ្លាំង ប៉ុន្តែត្រូវបានកីឡាករ Kwan Ek វ៉ៃតបសងវិញធ្វើឲ្យកីឡាករ កែវដា បានត្រឹមលោតគេចចេញ និងបានត្រឹមវ៉ៃខ្យល់សងតែប៉ុណ្ណោះ ចំណែកឯ Kwan Ek វិញគេវ៉ៃចេញចំគោលដៅបានយ៉ាងល្អ។ នៅចុងទឹកទី ៥ កីឡាករ កែវដា វ៉ៃចូលមុខ Kwan Ek បាន២-៣ដៃដែរ តែ៤ទឹកដំបូង Kwan Ek មានប្រៀបជាង ។ ចប់ទឹកទី ៥ Kwan Ek បានទទួលជ័យជំនះដោយពិន្ទុ ។

photo_2016-08-07_11-00-48 [800x600]

photo_2016-08-07_11-02-14 [800x600]

គង់ សំបូរ សមាគមប្រដាល់ក្រសួងការពារជាតិប្រកួតបានត្រឹមស្មើពិន្ទុជាមួយអ្នកប្រដាល់ថៃ Yorth Phit តែប៉ុណ្ណោះបន្ទាប់ពីប្រកួតគ្នា ៥ ទឹកពេញនោះ ។ ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់គោជល់លើសង្វៀន CNC នាយប់ថ្ងៃទី៦ សីហានោះអ្នកប្រដាល់កម្ពុជា អ៊ុំ ចំរើន ក្លិបតាឡីដំរីមានរិទ្ធ បានយកឈ្នះអ្នកប្រដាល់ឡាវ Pet P.T.T Thorng Twi នៅទឹកទី ១ ។ ជ័យជំនះនេះបានធ្វើឲ្យចំរើន៣ប្រកួតក្នុងព្រឹត្តិការណ៍នេះឈ្នះទាំង ៣ ប្រកួត ឯ Pet P.T.T Thorng Twi ៣ប្រកួតឈ្នះ ១ ប្រកួតចាញ់ ២ប្រកួត ។

ចំពោះកីឡាករ វី សេរីចាន់ឌីន ក្លិបខ្លារខិន មានរិទ្ធវិញនោះក៏បានយកឈ្នះអ្នកលប្រដាល់ថៃ Butsadee Khay Sor Saengthien Noy ដោយពិន្ទុដែរ ។ ចាន់ឌីន ៣ ប្រកួតរបស់គេឈ្នះទាំង ៣ ប្រកួត ឯ អ្នកប្រដាល់ថៃវិញ ៣ ប្រកួតរបស់គេចាញ់ទាំង ៣ ប្រកួត គឺមិនទាន់ស្កាល់ឈ្នះនោះទេ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត