អូឡាំពិក៖ ជើងឯកចំបាប់ ចូវ សុធារ៉ា ព្យាយាមហ្វឹកហាត់ខណៈត្រូវឡើងប្រកួតនៅថ្ងៃទី១៧ នេះហើយ!

នូ មករា August 6, 2016


រីយ៉ូ៖ ក្នុងទិសដៅលើកស្ទួយកិតិ្តយសជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវក្ដៅ នៅទីក្រុងរីយ៉ប្រទេសប្រេស៊ីលដែលកំពុងតែដំណើរការនេះ ក្រុមកីឡាករ កីឡាការិនី របស់កម្ពុជាទាំង ៦រូប បានធ្វើការហ្វឹកហាត់យ៉ាងខ្លាំង មុនថ្ងៃប្រកួតចូលមកដល់ ដោយក្នុងនោះ កីឡាការិនីបោកចំបាប់ ចូវ សុធារ៉ា កំពុងតស៊ូ និងព្យាយាមហ្វឹកហាត់បន្តទៀតជាប្រចាំបើទោះបីជាការហ្វឹកហាត់រយៈពេលជាច្រើនថ្ងៃកន្លងមក មានការលំបាកខ្លះៗក៍ដោយ។

628x628_13920860_1779751822236479_5745333594899775103_n

សូមបញ្ជាក់ថា កីឡាការិនី ចូវ សុធារ៉ា នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី១៧ ខែសីហាខាងមុខនេះ ប៉ុន្ដែត្រូវថ្លឹងទម្ងន់ចាប់គូប្រកួតមុនមួយថ្ងៃ ដើម្បីដឹងថាត្រូវជួបកីឡាការិនីមកពីប្រទេសណា ។ លោក ធិន វិចិត្រ គ្រូបង្វឹកកីឡាចំបាប់ជម្រើសជាតិកម្ពុជា បានឲ្យដឹងពីប្រទេសប្រេស៊ីលថា៖ «គិតមកទល់ពេលនេះអត្ដពលិកផ្នែកកីឡាចំបាប់ ដែលធ្វើដំណើរមកចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅនេះ គឺមានចំនួនតិចតួចនៅឡើយ ។ ទើប ចូវ សុធារ៉ា ត្រូវធ្វើការហ្វឹកហាត់ជាមួយអ្នកធ្វើដំណើរមកដល់មុនដូចគ្នា ដូចជាកីឡាការិនីមកពីប្រទេសហុងដូរ៉ាស់ និងកីឡាការិនីរ៉ូម៉ានីជាដើម ។ ចំពោះការហ្វឹកហាត់មានគ្នាតិចបែបនេះលោក ធិន វិចិត្រ បានលើកឡើងថា គឺមិនល្អសម្រាប់កីឡាការិនី ចូវ សុធារ៉ា នោះទេ ព្រោះប្រសិនបើនាង មានឱកាសហ្វឹកហាត់ជាមួយដៃគូច្រើន គឺកម្រិតសមត្ថភាពរបស់នាងនឹងមានភាពល្អប្រសើរជាងនេះ ។

photo_2016-05-05_07-34-07

គួរបញ្ជាក់ផងដែរថា ក្រុមអត្តពលិកផ្នែកកីឡាបោកចំបាប់ ដែលចូលរួមប្រកួតភាគច្រើន សុទ្ធតែជាប់ពីការប្រកួតជម្រុះ ខណៈ ដែលម្ចាស់មេដាយមាសសុីហ្គេមរបស់កម្ពុជារូបនេះបានចូលរួមដោយទទួលបានសិទ្ធិអនុគ្រោះប៉ុណ្ណោះ ៕

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត