ឯកឧត្តមថោង ខុន៖ រត់ប្រណាំងម៉ារ៉ាតុង គឺជាដែកឆក់តូចមួយទាញយកភ្ញៀវទេសចររាប់ពាន់នាក់មកទស្សនាអង្គរវត្ត

នូ មករា August 6, 2016


សៀមរាប៖ នាល្ងាចមិញនេះឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចូលរួមក្នុងពិធីជប់លៀង ញ៉ាំអាហារពេលល្ងាចជាមួយនឹងភ្ញៀវជាតិ និង អន្តរជាតិ តំណាងឱ្យអ្នកចូលរួមទាំង ៤៨ប្រទេស ដែលនឹងមកចូលរួមព្រឹត្តិការណ៍ប្រកួតកីឡារត់ប្រណាំងម៉ារ៉ាតុង ក្នុងចម្ងាយ ៤២គីឡូម៉ែត្រ លើកទី៣ ឆ្នាំ២០១៦ នាថ្ងៃស្អែកទី០៧ ខែសីហា នេះ។

13941070_1248649338479207_955873441_n

ឯកឧត្តម ថោង ខុនបានថ្លែងនៅក្នុងពិធីនោះថា៖ «ព្រឹត្តការណ៍រត់ប្រណាំងម៉ារ៉ាតុង ៤២គីឡូម៉ែត្រ ក្នុងខែសីហារៀងរាល់ឆ្នាំ គឺជាដែកឆក់តូចមួយដែលរួមចំណែកស្រូបយកភ្ញៀវទេសចរជាតិ-អន្តរជាតិរាប់ពាន់នាក់ ហើយអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ធុរៈកិច្ចទេសចរណ៍ សេវាទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ទាំងអស់ក្នុងរយៈពេលនៃខែទេសចរធ្លាក់ចុះនេះ។» ឯកឧត្តមបន្តថា៖ «នេះគឺជាផែនការមួយរបស់ NOCC ដែលបានដាក់ចេញនូវផែនការអភិវឌ្ឍន៍ព្រឹត្តការណ៍កីឡា និងធ្វើពិធីកម្ម កីឡាឱ្យសំបូរបែប និងមានច្រើនជម្រីស ដើម្បីរួមចំណែកទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ក្នុងរដូវធ្លាក់ចុះភ្ញៀវទេសចរនាខែសីហានេះ។»

13933315_1248649341812540_1089738529_n

គួរំលឹកផងដែរថា គោលដៅចម្បងនៃការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងក្នុងខែសីហានេះ ក្រៅពីការទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិក្នុងរដូវភ្លៀងហើយនោះ ក៏បានរួមចំណែកប្រមូលមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងកាកបាទក្រហមកម្ពុជា ផងដែរ៕

13933040_1248654951811979_1802097261_n

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត