អត្តពលិកប៉េតង់កម្ពុជា ១៦ រូបនឹងត្រូវចូលរួមក្នុងការប្រកួតប៉េតង់ជើងឯកអាស៊ីអាគ្នេយ៍លើកទី៣នៅឡាវ

នូ មករា August 6, 2016


ភ្នំពេញ៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានប្រកាសជាផ្លូវការហើយពីការចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍លើកទី៣ នៅរដ្ឋធានីវៀងច័ន្ទប្រទេសឡាវនាពាក់កណ្ដាលខែសីហានេះ ។

24-Ke-Leng-plays-a-shot-the-final-27th-SEA-Games

លោកអ៊ុក យ៉ារី ដែលជាគ្រូបង្វឹកក្រុមប៉េតង់ជម្រើសជាតិបានប្រាប់ឲ្យដឹងថាការប្រកួតនេះតែងតែមានប្រទេសក្នុងតំបន់ពី ៦ទៅ៧ប្រទេសចូលរួម ហើយសម្រាប់លើកនេះចំនួនប្រទេសដែលចូលរួមក៏ទំនងជា ៧ ប្រទេសទៀតហើយ ។ ការប្រកួតលើកទី ៣នេះម្ចាស់ផ្ទះដាក់ឲ្យប្រកួតតែ ២វិញ្ញាសាប៉ុណ្ណោះគឺវិញ្ញាសាវាយយកពិន្ទុ (Shooting) និង វិញ្ញាសា ៣នាក់ទល់៣នាក់ (Triple) ជាមួយគ្នានេះ កម្ពុជានឹងបញ្ជូនកីឡាករ ៤នាក់កីឡាការិនី ៨នាក់ និងយុវជន ៤នាក់ទៅចូលរួមក្នុងព្រឹត្តិការណ៍នេះ ។

Sreya Un of Cambodia competes against Thailand's Nantawan Fueangsanit in the Woman's Petanque Singles gold medal match at the SEA Games in Singapore, Monday, June 8, 2015.(AP Photo/Joseph Nair)

ក្នុងការប្រកួតនោះកីឡាការិនីលេង ២វិញ្ញាសាគឺវាយយកពិន្ទុ និង ៣នាក់ទល់៣នាក់ ។ បុរសលេង ២វិញ្ញាសាដែរគឺវាយយកពិន្ទុ និង ៣នាក់ទល់៣នាក់ ចំពោះយុវជនក៏លេងវិញ្ញាសាវាយយកពិន្ទុ និង ៣នាក់ទល់៣នាក់ ដែរ ។

1428241911

លោកអ៊ឹម ផាត ដែលជាគ្រូបង្វឹកដែរនោះបាន្យដឹងថា កាលពីការប្រកួតលើកទី១ ធ្វើនៅប្រទេសឡាវដែរ អត្តពលិកកម្ពុជាដណ្ដើមបានមេដាយមាស ៣ គ្រឿង ប្រាក់ ២គ្រឿង និង មេដាយសំរិទ្ធមួយចំនួនទៀត ជារួមនៅក្នុងការប្រកួតលើកទី ១នេះកម្ពុជាឈរនៅលំដាប់ទី ១ ។ បន្ទាប់មកនៅក្នុងការប្រកួតលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក៏ឈរនៅលំដាប់ទី១ ដែរដោយដណ្ដើមបានមេដាយមាស ៣គ្រឿង មេដាយប្រាក់២គ្រឿង និង មេដាយសំរិទ្ធ ៣ គ្រឿង៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត