ក្រុមបាល់ទាត់ U-15កម្ពុជា នឹងបើកទ្វារកីឡដ្ឋានជាតិទទួល U-15ចិន នៅដើមខែក្រោយ

នូ មករា August 6, 2016


ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានឲ្យដឹងថា ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៥ឆ្នាំកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមយុវជន U-15 ចិន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះនៅលើទីលានពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ ។

AFF-U16-Cam-0-0-Singa-71

ជុំវិញព័ត៌មានការប្រកួតមិត្តភាពរវាងក្រុមយុវជន U-15កម្ពុជា និង U-15ចិន គឺស្របពេលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសពីការផ្លាស់ប្ដូរកម្មវិធីប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ នៅចុងរដូវកាលនេះ ដោយសារមូលហេតុចំនួន ៣ ទី១: គឺពាក់ព័ន្ធនឹងការប្រកួតមិត្តភាពនេះ ទី២ គឺពាក់ព័ន្ធនឹងការត្រៀមខ្លួនចូលរួមប្រកួតជម្រុះពានរង្វាន់ AFC Cup 2017របស់ក្រុមណាហ្គាវើល និងទី៣ គឺពាក់ព័ន្ធក្រុមយុវជន U-19កម្ពុជា ត្រៀមចេញទៅប្រកួតពាន AFF U-19 Championship 2016 នៅវៀតណាមខែក្រោយ ៕

photo_2016-08-05_21-43-06

អត្ថបទ៖ បុត្រា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត