ក្លឹប West Bromwich Albion ត្រូវបានលក់ទៅឲ្យក្រុមហ៊ុនវិនិយោគចិន 

លី រិទ្ធី August 6, 2016


ប្រធានក្លឹប West Brom លោក Jeremy Peace បានយល់ព្រមលក់ក្លឹបនេះទៅឲ្យក្រុមហ៊ុនវិនិយោគចិនដែលដឹកនាំដោយអ្នកជំនួញ លោក Guochuan Lai។

អតីតថ្នាក់ដឹកនាំរបស់ក្លឹប Blackburn លោក John Williams នឹងចូលមកជំនួញដំណែងរបស់លោក Peace ដែលជាប្រធានក្លឹបរយៈពេល ១៤ ឆ្នាំ។

_90681349_gettyimages-460046702

លោក Peace ប្រធានក្លឹប West Brom ដែលគ្រប់គ្រងក្លឹបរយៈពេល ១៤ ឆ្នាំ

“បញ្ហាចម្បងនៅពេលនេះគឺរក្សារចនាសម្ព័ន្ធក្លឹបនៅដដែល ដោយគោរពនៅការដំណើរការដ៏ល្អមួយនេះ” នេះជាអ្វីដែលលោក Lai បាននិយាយ។ លោកបានបន្តថា៖ “ខ្ញុំគ្មានបំណងផ្លាស់ប្តូរអ្វីក្នុងក្លឹបនោះទេ។ ខ្ញុំជឿថាយើងគឺជាក្លឹបដែលមានការប្រកួតប្រជែងមួយ ជាមួយនឹងការគ្រប់គ្រងត្រឹមត្រូវ ព្រមទាំងក្រុមគ្រូបង្វឹងល្អ។”

 

ការយល់ព្រមនេះត្រូវបានធ្វើឡើងនៅខែ មិថុនា ដោយពឹងផ្អែកទៅលើ Financial Conduct Authority និង Premier League។

ក្លឹប ស្ទើរតែលកើទៅឲ្យក្រុមហ៊ុនចិនមួយកាលពីរដូវក្រៅមុនទៅហើយ មុននឹងលោក Peace ដែលមានភាគហ៊ុន ៨៨% មិនព្រមលក់ក្រោយមក។

លោក Peace អាចនឹងទទួលបាន£១៥០លាន សម្រាប់ភាគហ៊ុនរបស់លោក។

គួរបញ្ជាក់ផងដែរថាក្លឹប Aston Villa និងក្លឹប Wolves ក៏ត្រូវបានគ្រប់គ្រងដោយអ្នកវិនិយោគចិនផងដែរនៅរដូវក្តៅនេះ៕

_90681352_westbrom

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត