ក្រសួងអប់រំគ្រោងនឹងដំឡើង សាលាមធ្យមសិក្សាអប់រំកាយ និងកីឡា ឱ្យដល់កម្រិតឧត្តមសិក្សានាពេលខាងមុខ

នូ មករា August 5, 2016


ភ្នំពេញ៖ សាលាមធ្យមសិក្សាអប់រំកាយ និងកីឡាដែលស្ថិតក្រោមការគ្រប់គ្រងរបស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡានោះនឹងត្រូវតម្លើងឋានៈពីកម្រិតមធ្យមឲ្យដល់កម្រិតឧត្តមសិក្សាវិញ ។ សូមបញ្ជាក់ថាសាលានេះគឺជាគ្រឹះស្ថានបណ្តុះបណ្តាលផ្នែកកីឡាតែមួយគត់របស់កម្ពុជាដែលអនុញ្ញាត្តឱ្យអ្នកមានសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) អាចប្រឡងចូលទៅសិក្សាសម្រាប់រយៈពេល ២ ឆ្នាំបាន ដោយបន្ទាប់មកទៀតគេនឹងក្លាយជាគ្រូអប់រំកាយ និងកីឡានៅតាមសាលារៀននានាតែម្តង ។ ជាមួយគ្នានេះដែរ សម្រាប់អ្នកដែលបានប្រឡងជាប់ចូលរៀននៅសាលានេះគឺនឹងបានទទួលក្របខណ្ឌមួយជាគ្រូកីឡាពីក្រសួងអប់រំយុវជន និងកីឡាផងដែរ។

excersise

លោកធម្ម អង្គារ៉ា នាយកវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាបានទទួលស្គាល់ថាពេលនេះក្រសួងអប់រំ យុវជន និង កីឡា ក៏ដូចជាអគ្គនាយកដ្ឋានកីឡាផ្ទាល់បានពិភាក្សាគ្នាជាច្រើនលើករួចមកហើយដើម្បីឈានទៅដំឡើងកម្រិតសាលានេះឲ្យដល់កម្រិតថ្នាក់ឧត្តម ពីព្រោះប្រទេសនានាជិតខាងយើងគេមានឧត្តមសិក្សាខាងកីឡាអស់ហើយ។

ធម្ម អង្គារ៉ា (1)

ជាមួយគ្នានេះដែរ ឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹងថា ក្រសួងបានបញ្ជូនអ្នកមានសញ្ញាបត្រខាងកីឡាជាច្រើនរូបឲ្យទៅបន្តការសិក្សានៅក្រៅប្រទេសហើយនៅពេលដែលពួកគេត្រឡប់មកវិញនឹងមានសញ្ញាបត្របរិញ្ញាបត្រកីឡាបន្ថែមទៀត ហើយបន្ទាប់មកពួកគេនឹងត្រូវធ្វើវិក្រិតការដើម្បីក្លាយខ្លួនទៅជាគ្រូកម្រិតឧត្តមកីឡានៅពេលដែលសាលាមធ្យមសិក្សាអប់រំកាយ និងកីឡានេះដំឡើងទៅដល់កម្រិតឧត្តមសិក្សានោះ ។

ប៊ូ ជុំសេរី

ឯកឧត្តមបន្តថា នៅពេលដែលសាលាកីឡានេះដំឡើងដល់កម្រិតឧត្តមគុណភាព និងសញ្ញាបត្រក៏ត្រូវតែសមមូលគ្នាជាមួយសញ្ញាបត្រសាកលវិទ្យាល័យកីឡានៃបណ្ដាប្រទេរសក្នុងតំបន់អាស៊ានដែរ ។ ដូច្នេះគ្រូក៏ត្រូវតែមានសមត្ថភាពឲ្យដូចគ្រូនៃបណ្ដាប្រទេសអាស៊ានដែរ។

យ៉ាងណាក៏ដោយ កិច្ចការទាំងនេះត្រូវការពេលវេលាច្រើនបន្តិចទៀតទើបអាចធ្វើឱ្យគ្រឹះស្ថានឧត្តមសិក្សាកីឡានៅកម្ពុជាអាចបើកបាន ខណៈដែលសម្រាប់ពេលនេះអ្វីៗកំពុងតែចាប់ផ្ដើមគូសវាសដើម្បីឆ្ពោះទៅសម្រេចចេញជាលទ្ធផលតែប៉ុណ្ណោះ៕

អត្ថបទ៖ វ៉ន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត