Manny Pacquaio នឹងត្រលប់ចូលសង្វៀនវិញក្រោយប្រកាសចូលនិវត្តន៍កាលពីខែមេសា

លី រិទ្ធី August 5, 2016


កីឡាករ Manny Pacquaio នឹងត្រូវជួបប្រកួតជាមួយជើងឯក WBO welterweight កីឡាករ Jessie Vargas នៅ Las Vegas នាថ្ងៃទី៥ ខែវិចិ្ឆកាខាងមុខនេះ។ អតីតជើងឯកពិភពលោករូបនេះនឹងត្រលប់ចូលសង្វៀនវិញដើម្បីប្រកួតជាមួយកីឡាករ Jessie Vargas ក្នុងការកម្មវិធី WBO Welterweight Championships ។

គួររំលឹកថា កីឡាករ Pacquiao បានប្រកាសចូលនិវិត្តន៍ពីអាជីពអ្នកប្រដាល់ក្រោយយកឈ្នះកីឡាករ Timothy Bradley កាលពីខែមេសាកន្លងទៅ ហើយបានប្រកាសថាលោកនឹងផ្តោតអារម្មណ៍ក្នុងការធ្វើនយោបាយនៅស្រុកកំណើតរបស់ខ្លួននៅប្រទេសហ្វីលីពីនវិញ។ ប៉ុន្តែអ្នកគ្រប់គ្រងរបស់កីឡាកររូបនេះលោក Bob Arum បាននិយាយកាលពីខែមុនថា កីឡាករសញ្ជាតិហ្វីលីពីនរូបនេះនឹងចេញពីការចូលនិវត្តន៍ដើម្បីបន្តអាជីពរបស់ខ្លួនបន្តទៀត៕

Manny-Pacquiao-gestures-to-fans-as-he-celebrates-after-defeating-Timothy-Bradley-Jr

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Mirror

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត