ភ្ញៀវទេសចរណ៍មកពី ៤៨ប្រទេសនឹងចូលរួមប្រកួតម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី៣ នៅសៀមរាប

នូ មករា August 5, 2016


សៀមរាប៖ នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ ពោលគឺថ្ងៃទី៧ ខែសីហាចុងសប្ដាហ៍នេះ ព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី៣ ក្នុងខេត្តសៀមរាប នឹងចាប់ផ្ដើមប្រកួតជាផ្លូវការហើយ ជាមួយគ្នានេះដែរ បើគិតត្រឹមថ្ងៃសុក្រនេះ គឺមានអ្នករត់ជាង ២៨០០នាក់ដែលនឹងធ្វើដំណើរមកពី ៤៨ប្រទេសជុំវិញពិភពលោកចូលរួម។

16

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា៖ «ការរៀបចំទិវារត់ម៉ារ៉ាតុងនេះ គឺជាគោលដៅថ្មីមួយរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ឲ្យចូលមកទស្សនាកម្សាន្ដក្នុងប្រទេសកម្ពុជា ពិសេសគឺតំបន់អង្គរ ខេត្តសៀមរាប ព្រោះនៅក្នុងរដូវភ្លៀវធ្លាក់ដែលជារដូវចំនួនភ្ញៀវទេសចរថយចុះ។ លើសពីនេះ ក៏ដើម្បីស្វែងរកថវិកាសប្បុរសធម៌ជួយដល់មន្ទីរពេទ្យកុមារខេត្តសៀមរាប និងកាកបាទក្រហមកម្ពុជា ក៏ដូចជាបំផុសស្មារតីដល់ប្រជាពលរដ្ឋ ក្នុងការការពារបរិស្ថាន និងការពារបេតិកភណ្ឌពិភពលោកទៀតផង ។»

angkor-marathon-2

សូមបញ្ជាក់ថា ក្នុងចំណោមអត្តពលិកជាង ២៨០០នាក់នេះ គឺមានជនបរទេសចំនួន ១៤៥០នាក់ មកពី ៤៨ប្រទេស ដោយភ្ញៀវទេសចរណ៍ចិនលំដាប់ថ្នាក់ទី១ ជប៉ុនទី២ និង តៃវ៉ាន់ទី៣ និងប្រជាជនកម្ពុជាចំនួន ១,៣៥០នាក់ ។

Angkor-Marathon-photos-AM

គួររំលឹកថា ទិវារត់ប្រណាំងស្ដង់ដាអន្ដរជាតិនេះ គឺមាន ៤វិញ្ញាសាត្រូវដាក់ឲ្យប្រកួត រួមមានវិញ្ញាសារត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងវិញ្ញាសារត់កម្សាន្ដលក្ខណៈគ្រួសារចម្ងាយ ៣គីឡូម៉ែត្រ ៕

1449413650

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត