ប៉ារ៉ាឡាំពិកកូរ៉េ ប្រគល់ធ្នូដែលមានតម្លៃជាង ១០.០០០ដុល្លារដល់ប៉ារ៉ាឡាំពិកកម្ពុជា

នូ មករា August 4, 2016


ភ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកនៃសាធារណរដ្ឋកូរ៉េ បានប្រគល់ធ្នូមួយគ្រឿងដែលមានតម្លៃប្រមាណ ១២.០០០ដុល្លារដល់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាសម្រាប់ហ្វឹកហាត់ និងប្រកួត ។

DSC_0153 [800x600]

នៅព្រឹកថ្ងៃទី៤ ខែសីហានេះ ឯកឧត្តមយី វាសនា បានតម្លើងធ្នូនោះបង្ហាញដល់អ្នកសារព័ត៌មាន គ្រូបង្វឹកកីឡា កីឡាករព្រមទាំងដៃគូឧបត្ថម្ភនានា ។ ជាមួយនឹងការបង្ហាញនេះឯកឧត្តមយី វាសនា បានឲ្យដឹងដែរថាប៉ារ៉ាឡាំពិកសាធារណរដ្ឋកូរ៉េបានប្រកាសជួយបន្ថែមទៀតគឺមានទាំងកាំភ្លើងសម្រាប់ប្រកួតកីឡាទៀតផង ។ នៅថ្ងៃជាមួយគ្នានេះដែរឯកឧត្តមយី វាសនាក៏បានប្រគល់វិញ្ញាបនបត្រថ្លែងអំណរគុណ ចំនួន៧១ ដល់អ្នកសារព័ត៌មាន មន្ត្រីពេទ្យព្រះកេតុមាលា ដៃគូឧបត្ថម្ភ គ្រូបង្វឹក កីឡាករដែលបានចូលរួមជ្រោមជ្រែងផ្សព្វផ្សាយពីព្រឹត្តិការណ៍ ASEAN Para Games លើកទី៨កន្លងមក ព្រមទាំងបានប្រគល់លិខិតថ្លែងអំណរគុណចំនួន២៣ដល់ស្ថាប័ននានាដែលបានជួយជ្រោមជ្រែង ASEAN Para Games លើកទី ៨ កន្លងមកនេះផងដែរ៕

វ៉ាន វ៉ុន និង យី វាសនា

អត្ថបទ៖  វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត