ហែម ថុនវិទីនី បានធូរស្រាលពីការក្ដៅខ្លួន និងឈឺក្បាលហើយ ខណៈការប្រកួតកាន់តែខិតជិតមកដល់

នូ មករា August 4, 2016


រីយ៉ូ៖ បន្ទាប់ពីមានអាការៈក្ដៅខ្លួន និងឈឺក្បាលអស់រយៈពេល ២ថ្ងៃរួចមក នៅពេលនេះកីឡាការិនីហែលទឹកកម្ពុជា ហែម ថុន វិទីនី បានធូស្រាលច្រើនហើយ និងកំពុងបន្តការហ្វឹកហាត់ជាធម្មតា ដើម្បីត្រៀមខ្លួនប្រកួតបំបែកកំណត់ត្រារបស់ខ្លួននាថ្ងៃទី ១២ ខែសីហាខាងមុខនេះ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅនៅប្រទេសប្រេសុីល ។ លោកហែម គិរី អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជា និងជាគ្រូបង្វឹកបានឱ្យដឹងថា៖ «មកដល់ពេលនេះ យើងមានបញ្ហាខ្លះដែរ គឺកីឡាការិនី វិទីនី មានបញ្ហាសុខភាពក្ដៅខ្លួន ដោយសារតែនាងមិនសូវបានដេកគ្រប់គ្រាន់ព្រោះពេលវេលានៅទីនេះ និងនៅស្រុកខ្មែរខុសគ្នាប្រហែល ១០ម៉ោងជាងឯណោះ។ ម្យ៉ាងទៀត វិទីនី គាត់មិនសូវចេះហូបម្ហូបបែបអឺរ៉ុបនោះទេ តែយើងបានត្រៀមម្ហូបខ្មែរមកខ្លះដែរ គឺវាអាចជួយដោះស្រាយបញ្ហានឹងបានខ្លះ។

13631558_1182827515114507_4226557217197658650_n

លោកបានបន្តថា៖ «អាហារបន្ទាប់បន្សំ ដែលយើងបានត្រៀមនោះគឺមានដូចជា កាពិកផាវ, ឆាសៀងសាច់ជ្រូក ,សាច់គោងៀត ,សាច់ក្រក ហើយរបស់ញ៉ាំដែលគ្រប់គ្នាមិនអាចភ្លេចបាននោះគឺ មីកញ្ចប់តែម្ដង ។ អាហារទាំងនេះហើយ ដែលយើងអាចជួយសម្រួលដល់ពួកគាត់បានម្ដងម្កាលបាន ហើយយើងក៏មិនឱ្យពួកគាត់ញ៉ាំវារហូតនោះដែរ ព្រោះពួកគាត់ត្រូវញ៉ាំបន្លែ សាច់ ដើម្បីបង្កើនកម្លាំង។ ចំណែកឯ កីឡាករ ពូ សុវិជ្ជាវិញ រាងឈឺក្បាលបន្តិចបន្តួចដែរ ប៉ុន្តែមកដល់ពេលនេះ ពួកគេទាំង២ បានជាសះស្បើយអស់ហើយ។»

13680923_1814070025490726_8445378168808520497_n

 

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត