Thai FA Cup 2016: Muangthong United ទម្លាក់ Buriram United ឡើងវគ្គបន្ត

លី រិទ្ធី August 4, 2016


សម្រាប់ការប្រកួតជុំទី៣ ដែលមាន ៨ គូដោយកាលពីម្សិលមិញ ដែលក្នុងនោះគូពិសេស គឺជាការជួបគ្នារវាងក្លឹប Muangthong United ដែលកំពុងឈនៅកំពូលតារាង Thai League ជួបប្រកួតជាមួយក្លឹប Buriram United នោះលទ្ធផលចុងក្រោយគឹក្លឹប Muangthong United បានយកឈ្នះក្នុងលទ្ធផល ៣-១។

ការប្រកួតដែលធ្វើឡើងនៅកីឡដ្ឋាន SCG Stadium ក្រោមការគាំទ្រពីអ្នកគាំទ្រទាំងពីរក្លឹបប្រមាណជាជាង ១០,០០០ នាក់នោះធ្វើឡើងយ៉ាងហ្វិតស្វែងដោយក្រុមទាំងពីរវាយសម្រុកគ្នាចាប់ពីការប្រកួតចាប់ផ្តើមរហូតដល់បញ្ចប់ដែលធ្វើអ្នកទស្សនាទាំងអស់ពិតមិនខកបំណងក្នុងការធ្វើដំណើរទៅទស្សនានោះទេ។

ក្លឹបទាំងពីរសុទ្ធតែធ្វើការសម្រុកដើម្បីរកគ្រាប់បាល់ទទួលបានជ័យជម្នះតែក្លឹប Muangthong United ជាអ្នករកបានគ្រាប់បាល់នាំមុខមុននៅនាទីទី ២៥ ដោយកីឡាករ Adisak។ ១១ ក្រោយមកនៅនាទីទី ៣៦ ការស៊ុតដ័ល្អរបស់កីឡាករ Teerasil ជួយឲ្យក្លឹបនាំមុខ ២-០ ក្នុងតង់ទី១។ ការប្រកួតឈានចូលដល់តង់ទី២ ក្រុមទាំងពីរនៅតែបន្តវាយសម្រុកគ្នាទៅវិញទៅមក រហូតដល់នាទីទី ៦៣ កីឡាករ Cleiton រកបានគ្រាប់បាល់ទី ៣ ឲ្យក្លឹបយ៉ាងល្អផងដែរ។ តែក្លឹប Buriram United នៅតែមិនបោះបង់នោះទេ លុះដល់នាទីទី ៧៥ ប្រធានក្រុមកីឡាករ Tunez រកបានមួយគ្រាប់វិញតែមិនគ្រាប់គ្រាន់នោះទេ។ ដូចនេះក្លឹប Muangthong United មានសិទ្ធិឡើងទៅលេងវគ្គបន្តបាន។ លោកអ្នកអាចទស្សនាវីដេអូ highlight នឹងលទ្ធផលការប្រកួតទាំង ៨ បាននៅខាងក្រោម៕

13909335_1257247087633400_5014960159317563600_o

13912823_1616187338672894_5762710399983000147_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ SCG Muangthong United & Chang FA Cup 2016

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត