ពូ សុវិច្ចា សង្ឃឹមបំបែកកំណត់ត្រាចាស់ ខណៈ ហែម ថុនវិទីនី សង្ឃឹមបង្កើតកំណត់ត្រាថ្មីនៅអូឡាំពិក

នូ មករា August 3, 2016


រីយ៉ូ៖ កីឡាករហែលទឹកជម្រើសជាតិចំណូលថ្មីរបស់កម្ពុជាពូ សុវិច្ចា មានក្តីសង្ឃឹមខ្ពស់នៅក្នុងក្នុងការបំបែកកំណត់ត្រាហែលទឹករបស់ខ្លួនដែលធ្លាប់ធ្វើបានក្នុងព្រឹត្តិការណ៍ប្រកួតអន្តរជាតិកន្លងមក ក្នុងថិរវេលា ៥៣វិនាទី លើវិញ្ញាសាហែលសេរី ១០០ម៉ែត្រ ខណៈដែលកីឡាកររូបនេះគ្រោងនឹងធ្វើឱ្យបាននៅនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដែលនឹងចាប់ផ្ដើមពីថ្ងៃទី៥ ខែសីហាខាងមុខនេះ។

13900730_1246001415410666_1931214338_n

ទន្ទឹមនឹងនេះដែរ លោកហែម គិរី គ្រូបង្វឹក និងជាអគ្គលេខាធិកាសហព័ន្ធកីឡាហែលទឹកកម្ពុជាបានប្រាប់ពីទីក្រុងរីយ៉ូថា៖ «ពាក់ព័ន្ធនឹងកីឡាករពូ សុវិច្ចា និង កីឡាការិនី ហែម ថុនវិទីនី ខ្ញុំសង្ឃឹមថាពួកគេនឹងធ្វើបានល្អទាំង២នាក់ ខ្ញុំមិនបានសង្ឃឹមថា អ្នកណាមួយល្អជាងអ្នកណានោះទេ ពីព្រោះវិជ្ជា ក៏គាត់តាំងចិត្តខ្ពស់ វិទីនី ក៏តាំងចិត្តខ្ពស់ដូចគ្នា អុីចឹងខ្ញុំជាគ្រូ និងថ្នាក់ដឹកនាំ សុទ្ធតែសង្ឃឹមថាពួកគាត់នឹងធ្វើបានល្អ នៅក្នុងការប្រកួតមួយនេះ។»

13680923_1814070025490726_8445378168808520497_n

លើកបានបញ្ជាក់បន្ថែមថា៖ «ចំពោះកីឡាករ ពូ សុវិច្ចា កាប្រកួតរបស់គាត់ធ្លាប់មានបទពិសោធន៍ច្រើនមកហើយលើការប្រកួតធំៗនៅលើឆាកអន្តរជាតិ ជាពិសេសគឺការប្រកួត World Champion ២លើកកន្លងមក ដូច្នះខ្ញុំគិតថា គាត់ពិតជាធ្វើល្អមិនខាន។ សម្រាប់ការប្រកួតលើកនេះ ពូ សុវិច្ចា នឹងហែលបំបែកកំណត់ត្រារបស់ខ្លួនដែរ គឺហែលក្នុងវិញ្ញាសា ១០០ម៉ែត្រសេរី ប្រើក្នុងថិរវេលាក្រោម ៥៣វិនាទី ទៅ ៥២វិនាទី បើសិនអាចបាន គឺសុំត្រឹមថិរវេលា ៥០វិនាទី ព្រោះថិរវេលានេះ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមវិញ គឺអាចឈានចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ចំណែកឯកីឡាការិនីហែលទឹក ហែម ថុនវិទីនី ដែលបានទទួលសិទ្ធិជាលើកទី២ ក្នុងការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅនោះកំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំងនាថ្ងៃនេះ ក្នុងគោលដៅបំបែកកំណត់ត្រាចាស់របស់ខ្លួន និងសង្ឃឹមបង្កើតកំណត់ត្រាហែលទឹកថ្មី ដោយប្រើថិរវេលា ក្រោម ២៩វិនាទី ក្នុងចម្ងាយ ៥០ម៉ែត្រ ហែលសេរី។ ក្នុងនាមខ្ញុំជាគ្រូ ក៏ដូចកីឡាការិនីហែម ថុនវិទីនី គឺពិតជាចង់យកមេដាយជូនជាតិណាស់ ក៏ប៉ុន្តែយើងត្រូវសង្កេតមើលប្រទេសដ៏ទៃទៀតដូចជា អាម៉េរិគ អូស្ដ្រាលី ចិន ដែលជាមហាអំណាចនៅក្នុងវិញ្ញាសាកីឡាហែលទឹកនេះគេក៏ចង់បានដែរ ។ ដូច្នះ បើយើងគិតត្រឹមតែប្រទេសទាំង៣នេះ គឺគេយកអស់មេដាយបាត់ទៅហើយ ។ ប៉ុន្តែទោះបីយ៉ាងណា យើងនៅតែសង្ឃឹម និងព្យាយាម ឱ្យអសពីលទ្ធភាពដើម្បីជាតិ។»

13769440_1182827581781167_3185839915550475213_n

គ្រូបង្វឹករូបនេះ បន្តថា៖ គោលដៅសំខាន់របស់ខ្ញុំ ក៏ដូចជា វិទីនី គឺចង់បំបែកកំណត់ត្រាចាស់របស់ខ្លួន កាលពីការប្រកួតអូឡាំពិករដូវក្ដៅនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីឆ្នាំ២០១២ ដែលកីឡាការិនីរូបនេះ ធ្វើបានក្នុងថិរវេលា ៣០វិនាទី លើវិញ្ញាសា ៥០ម៉ែត្រ ហែលសេរី ។ ហើយខ្ញុំមានជំនឿងលើ វិទីនី ៧០ភាគរយ ទៅ៨០ភាគរយ ព្រោះគាត់បានទទួលបានការហ្វឹកហាត់នៅប្រទេសថៃរយៈ៦ខែកន្លងមកនេះ វិទីនី ធ្លាប់បានបំបែកកំណត់ត្រារបស់ខ្លួនម្ដងដែរ តែនេះគ្រាន់តែជាការសាកល្បងធ្វើតេស្តតែប៉ុណ្ណោះ។ គោលបំណងមួយទៀតនោះ គឺកីឡាការិនីរូបនេះ ចង់បង្កើតឱ្យមានកំណត់ត្រាថ្មីមួយនៅក្នុងព្រឹត្តិការណ៍អូឡាំពិក នៅទីក្រុង RIO ប្រទេសប្រេស៊ីល ដោយហែល៥០ម៉ែត្រ សេរី ប្រើថិរវេលាក្រោមកម្រិត ៣០វិនាទី គឺត្រឹមថេរវេលា ២៩-២៨ ចុះក្រោម ។ បើគាត់ធ្វើបានមានន័យថាគាត់ជាកីឡាការិនីទី១ របស់កម្ពុជាដែលហែលក្នុងវិញ្ញាសា ៥០ម៉ែត្រ សេរី បានមុនគេក្នុងថេរៈវេលាដ៏ខ្លីមួយនេះ៕

13631558_1182827515114507_4226557217197658650_n

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត