កម្ពុជា គ្រោងចំណាយមិនតិចជាង ១ លានដុល្លារសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី១

នូ មករា August 3, 2016


ភ្នំពេញ៖ ការប្រកួតកីឡាជាតិ (National Games) លើកដំបូងនៅកម្ពុជាកាន់តែខិតមកកៀកហើយៗពេលនេះអ្វីដែលគណៈកម្មការរៀបចំកំពុងធ្វើការគិតគូយ៉ាងញាប់ដៃញាប់ជើងនោះគឺការស្នាក់នៅ និងការហូបចុករបស់កីឡាករតែម្តង ។

12961410_811760382261513_1572095519059894308_o

ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានធ្វើការកត់សម្គាល់ថា ការធ្វើដំណើរពីខេត្តមកភ្នំពេញគឺជាបន្ទុករបស់មន្ទីរអប់រំយុវជន និងកីឡារាជធានី-ខេត្ត ប៉ុន្តែការស្នាក់នៅ និងធ្វើដំណើរនៅរាជធានីភ្នំពេញអំឡុងពេលប្រកួតគឺជាបន្ទុកទាំងស្រុងរបស់ក្រសួងអប់រំយុវជន និងកីឡា ។

13769573_865003323603885_1867911738804026776_n

សម្រាប់ការប្រកួតលើកដំបូងនេះនិងមាន ១៤ប្រភេទកីឡាដែលដាក់ឲ្យប្រកួត ដោយមានមានអត្តពលិកចូលរួមប្រមាណជាជាង ៥.០០០នាក់ ។ សម្រាប់ការស្នាក់នៅវិញគឺស្នាក់នៅផ្ទះសំណាក់ ឬ សណ្ឋាគារដែលសមរម្យតាមស្ដង់ដារកីឡា ខណៈដែលការហូបចុកគឺនឹងត្រូវអនុវត្តន៍ទៅតាមគោលការណ៍នៃរបបហូបចុករបស់កីឡាជម្រើសជាតិ ពោលគឺមួយថ្ងៃក្នុងម្នាក់ ៤៤.០០០រៀល (ប្រហាក់ប្រហែលនឹង ១១ដុល្លារ) ដែលជាកម្រិតចំណាយខ្ពស់មួយសមល្មមអាចទទួលយកបាន ។

13726808_868232009947683_5715470722441436716_n

ដោយឡែក ចំពោះការប្រកួតគឺនឹងធ្វើនៅរាជធានីភ្នំពេញដែលភាគច្រើនគឺនៅពហុកីឡដ្ឋានជាតិអូឡាំពិក ហើយក៏អាចធ្វើនៅតាមកីឡដ្ឋានមួយចំនួនរបស់ក្លិបនានា និងកីឡដ្ឋានឯកជនផងដែរ។ ដោយឡែកសម្រាប់ពហុកីឡដ្ឋានមរតកតេជោវិញនោះ ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្លាប់បានបញ្ជាក់ថានៅមិនទាន់អាចរៀបចំការប្រកួតបាននោះទេ បើទោះបីជាផ្នែកខ្លះត្រូវបានស្ថាបនារួចហើយក៏ដោយ។

13346641_841503572620527_4381142824006329658_n

យោងទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ការបង្កើតឱ្យមានព្រឹត្តិការណ៍ប្រកួតកីឡាជាតិនេះ គឺក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាពកីឡាករ ព្រមទំាងជាឱកាសសម្រាំងយកអត្តពលិកឆ្នើមៗដើម្បីយកមកហ្វឹកហាត់បន្តទៀតសម្រាប់ការប្រកួតប្រជែងទាំងក្នុង និងក្រៅប្រទេស និងជាពិសេសដើម្បីចម្រាញ់ធនធានឆ្ពោះទៅរកការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍សុីហ្គេមឆ្នាំ២០២៣ តែម្តង៕

13346726_841657995938418_7664867863378133222_n

13521936_854506944653523_3877878663910964212_n

13226966_835469739890577_7798262472005031034_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត