Thai FA Cup 2016: Muangthong United ប៉ះ Buriram United យប់នេះ

លី រិទ្ធី August 3, 2016


នេះជាឆ្នាំទី២១ ហើយនៃកម្មវិធីប្រកួត Chang FA Cup 2016 ដែលត្រូវបានរៀបចំឡើងដោយ Football Association of Thailand ហើយ សម្រាប់ឆ្នាំនេះដែរព្រឹត្តិការណ៍ប្រកួតនេះបានឈានដល់ជុំទី៣ ហើយ។

សម្រាប់ការប្រកួតជុំទី៣ នេះសរុបមាន ៨ គូដោយក្នុងនោះគូពិសេស គឺជាការជួបគ្នារវាងក្លឹប Muangthong United ដែលកំពុងឈនៅកំពូលតារាង Thai League នឹងត្រូវប្រកួតជាមួយក្លឹប Buriram United នៅយប់នេះ។ ការប្រកួតដ៏ជក់ចិត្ត និងស្ថិតក្នុុងការទន្ទឹងរង់ចាំដ៏អន្ទះសាររបស់ទស្សនិកជនច្រើនលាននាក់នេះនឹងធ្វើឡើងនៅ Nonthaburi ។

ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នាថាតើក្លឹប Muangthong United ដែលកំពុងឡើងជើងបច្ចុប្បន្នឬ ក្លឹប Buriram United ដែលជាអ្នកឈ្នះខណៈការជួបគ្នា ៣ ដង ចុងក្រោយ ក្លឹប Muangthong United បានឈ្នះ ២ ដង ចំណែក ក្លឹប Buriram United ឈ្នះបានតែ ១ ដងប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ក្លឹបដែលទទួលបានតំណែងជើងឯកនៃការប្រកួត Chang FA Cup នេះនឹងមានសិទ្ធិចូលរួមប្រកួត 2017 AFC Champions League Play-off ផងដែរ៕

13662024_1256627021028740_6318568580750709557_o

ខាងក្រោមជាកាលវិភាគប្រកួតសម្រាប់ថ្ងៃនេះ៖

13661878_1150784154987885_4231613987441877196_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ SCG Muangthong United

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត