ខេមរៈសហព័ន្ធការ៉ាតេ-ដូ ត្រៀមធ្វើសន្និបាតផ្លាស់ប្តូរក្បាលម៉ាសុីនដឹកនាំនាពេលឆាប់ៗនេះ

នូ មករា August 2, 2016


ភ្នំពេញ៖ ថ្នាក់ដឹកនាំខេមរៈសហព័ន្ធការ៉ាតេ-ដូបានប្រកាសថា នៅពេលសមស្របណាមួយសហព័ន្ធនេះនឹងរៀបចំធ្វើមហា សន្និបាតដើម្បីផ្លាស់ប្ដូរប្រធានសហព័ន្ធ ។ លោកសាយ ណូរ៉ា ដែលសព្វថ្ងៃជាប្រធានសហព័ន្ធនោះបានប្រកាសជាផ្លូវការថា អាចនៅខែក្រោយនេះ ឬអាចពេលវេលាសមស្របណាមួយសហព័ន្ធរបស់លោកនឹងធ្វើមហា សន្និបាតដើម្បីទទួលយកឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន មកធ្វើជាប្រធានសហព័ន្ធវិញ។

Say-Nora [800x600]

លោកបន្តថា សមាជិកគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធបានឯកភាពគ្នាអស់ហើយក្នុងការអញ្ជើញឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន មកធ្វើជាប្រធានសហព័ន្ធដែលកំពុងតែត្រូវបានទទួលរងការយាយីពីសំណាក់មេដឹកនាំជំនាន់មុន ពោលគឺការសហព័ន្ធនេះបានទទួលរងនូវការរំខានជាញឹកញាប់ពីសំណាក់លោកឡាច ច័ន្ទសុវណ្ណ អតីតប្រធានសហព័ន្ធដែលត្រូវបានមហាសន្និបាតទម្លាក់ចេញពីតំណែងជាយូរមកហើយនោះ។

Ratn [800x600]

ទន្ទឹមនឹងនេះដែរ លោកឡាច ច័ន្ទតារ៉ា អគ្គលេខាធិការខេមរៈសហព័ន្ធការ៉ាតេ-ដូបានឲ្យដឹងថាឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន នឹងក្លាយជាប្រធានសហព័ន្ធនាពេលខាងមុខ រីឯសមាសភាពសព្វថ្ងៃនេះគឺនៅដដែលដោយលោកសាយ ណូរ៉ា នឹងបំពេញតួនាទីជាអនុប្រធានក្ដាប់រួមហើយលោកជាអគ្គលេខាធិការដដែលដោយទាំងអស់គ្នានឹងចាប់ ដៃគ្នាធ្វើឲ្យកីឡាការ៉ាតេ-ដូ កាន់តែរីកធំធាត់ជាងនេះ ។

13903249_871570752947142_9090202906542860046_n

បើតាមការឲ្យដឹងបន្ថែមនោះគឺ ឯកឧត្តមអូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអ្នកនិយមការ៉ាតេ-ដូ មួយរូបដែរនោះបានឯកភាពទទួលយកតំណែងជាប្រធានសហព័ន្ធនេះហើយ៕

12523042_1546078749035658_8851724776293847796_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត