កីឡាករ Mario Gotze និង Andre Schurrle ធ្វើតេស្តនៅក្លឹប Borussia Dortmund

លី រិទ្ធី August 2, 2016


នៅសល់ប្រមាណជា ៤ សប្តាហ៍ទៀតប៉ុណ្ណោះការប្រកួតលីកកំពូលនៃប្រទេស អាល្លឺម៉ង់ ឬ Bundesliga នឹងចាប់ផ្តើម ហើយកីឡាករដែលមិនទាន់បានចូលហ្វឹកហាត់ជាមួយក្លឹប Dortmun បានចាប់ផ្តើមចូលហ្វឹកហាត់វិញហើយជាមួយក្លឹប Borussia Dortmund បន្ទាប់ពីការប្រកួត Euro 2016។

កីឡាករទាំង ៦ របស់ក្លឹបបាននាំយកមកនៅរដូវកាលនេះដែលក្នុងនោះរួមមានកីឡាករ Mario Gotze និងកីឡាករ Andre Schurrle ដែលក្លឹបទើបនឹងទិញមកថ្មីបានថ្វើតេស្តមួយជាមួយក្លឹបមុននឹងចាប់ផ្តើមហ្វឹកហាត់។

កីឡាករទាំងពីរត្រូវបានធ្វើតេស្តមួយចំនួនដើម្បីឲ្យក្រុមការងារមានភាពងាយស្រួលក្នុងការតាមដាននៃការរីកចម្រើនរបស់ពួកគេផ្នែកកាយម្បទាពេលដែលរដូវកាលចាប់ផ្តើមរហូតដល់ចប់។

ក្នុងនោះផងដែរកីឡាករដែលទើបនឹងមកដល់បានចែកចេញពីជា ២ ក្រុមដើម្បីធ្វើតេស្តដែលក្នុងនោះក្រុមទី ១ មានកីឡាករ Schürrle, Gotze និងកីឡាករ Raphael Guerreiro ក្រុមទី ២ មានកីឡាករ Lukasz Piszczek, Julian Weigl និងកីឡាករ Joo-Ho Park។

ក្រោយធ្វើតេស្តពួកគេទាំងអស់បានចូលរួមជាក្រុមដើម្បីធ្វើការហ្វឹកហាត់ត្រៀមការប្រកួតនារដូវកាលថ្មីមកដល់ជាមួយ Thomas Tuchel។

គួរបញ្ជាក់ផងដែរថា កីឡាករ Schurrle បានផ្ទេរពីក្លឹប Wolfsburg មកក្នុងតម្លៃ £24 លាន ហើយកីឡាករ Gotze ត្រលប់មកចូលរួមជាមួយក្រុមវិញបន្ទាប់ពីបានផ្ទេរទៅក្លឹប Bayern តែមិនទទួលបានជោគជ័យ៕

1

2

3

4

36C5331700000578-3717953-image-a-32_1470047524049

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Dailymail

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត