ការ៉ាតា-ដូជើងឯកជាតិឆ្នាំ២០១៦ទទួលជោគជ័យកាន់តែខ្លាំង

នូ មករា August 1, 2016


ភ្នំពេញ៖ ការប្រកួតការ៉ាតា-ដូជើងឯកជាតិឆ្នាំ២០១៦ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដាមកនោះបានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៣១ ខែកក្កដាម្សិលមិញ។ នៅថ្ងៃបញ្ចប់កម្មវិធីក៏មានការអញ្ជើញចូលរួមបំពាក់មេដាយដល់ជ័យលាភី ពីសំណាក់ឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាផងដែរ។

13886437_871570479613836_5375457230169062208_n

សម្រាប់ឆ្នាំនេះមានសមាគម-ក្លិបចំនួន ១៧ចូលរួមដែលមានអត្តពលិកចំនួនសរុប ១៨៧នាក់ដែលក្នុងនោះកីឡាករ ១២៧នាក់ និងកីឡាការិនីចំនួន ៦០ នាក់ ហើយវិញ្ញាសាដែលបានដាក់ឲ្យប្រកួតមានបែងចែកជា ២០វិញ្ញាសាគឺផ្នែកមេគុនមាន ៨វិញ្ញាសា ផ្នែកប្រយុទ្ធបុរសមាន ៥វិញ្ញាសា ផ្នែកប្រយុទ្ធនារីមាន ៤វិញ្ញាសាដែលការប្រកួតមានចំនួន ២៥១ប្រកួតដែលក្នុងនោះបុរសមាន ២៥១ប្រកួត និងនារី ១៧១ប្រកួត ។ នេះបើតាមការអះអាងពីលោកសាយ ណូរ៉ា ដែលជាប្រធានខេមរៈសហព័ន្ធការ៉ាតេ-ដូនោះ ។

13903249_871570752947142_9090202906542860046_n

ថ្លែងក្នុងពិធីនោះ ឯកឧត្ដមអធិបតី បានមានប្រសាសន៍ណែនាំ ទៅដល់ប្អូនៗកីឡាករ កីឡាការិនី ឲ្យខិតខំបន្ថែមទៀតដើម្បីជាថ្នាលសម្រាប់ឆ្នាំ២០២៣ និងត្រូវប្រកួតប្រជែងទៅតាមគោលការណ៍ ៣ គឺលេងដោយយុត្តិធម៌ មិត្តភាព និងមានស្មារតីប្រកួតប្រជែង ។ បន្ថែមពីនេះ ឯកឧត្ដមអធិបតី ក៏បានមានប្រសាសន៍ណែនាំ
ដល់ខេមរៈសហព័ន្ធការ៉ាតេ-ដូ ឲ្យយកចិត្តទុកដាក់ក្នុងការគ្រប់គ្រង ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកបច្ចេកទេស គ្រូបង្វឹក អាជ្ញាកណ្ដាល ចៅក្រម ដើម្បីត្រៀមខ្លួនជាម្ចាស់ផ្ទះកីឡា SEA GAMES ឆ្នាំ ២០២៣ ផងដែរ៕

13907029_871571026280448_8180730240624727321_n

13680616_871571689613715_1431320487127835422_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត