Thai League: លទ្ធផល និងតារាងពិន្ទុសរុបសប្តាហ៍ទី ២៥

លី រិទ្ធី August 2, 2016


ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេសថៃ ឬ Toyota Thai League សប្តាហ៍ទី ២៥ ពោពេញដោយភាពភ្ញាក់ផ្អើល។ សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍ ក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុប Muanthong United ដែលធ្វើដំណើរសួរសុខទុកក្លឹប Chonburi ដែលជាការប្រកួតធំប្រចាំសប្តាហ៍នោះ ក្លឹប Muangthong United បន្តឈនៅកំពូលតារាងពិន្ទុក្រោយយកឈ្នះលើក្លឹប Chonburi ៣-០។ នៅក្នុងការប្រកួតដ៏តឹងតែងនេះក្រុមភ្ញៀវ Muangthong United រកបានគ្រាប់នាំមុខមុននៅនាទីទី២ ដោយកីឡាករ Adisak។ ក្រុមភ្ញៀវនភតែបន្តវាយសម្រុករហូតដល់នាទីទី ១៨ កីឡាករខ្សែប្រយុទ្ធ N’Dri រកបានគ្រាប់នាំមុខទី ២ ឲ្យក្លឹប ខណៈកីឡាករ Adisak រកបានគ្រាប់បាល់ទី ២ របស់ខ្លួនក៏ដូចជាគ្រាប់បាល់នាំមុខទី៣ ឲ្យក្លឹប Muangthong United ផងដែរ។ ចូលដល់តង់ទី ២ ក្រុមម្ចាស់ផ្ទះ Chonburi មានឱកាសជាច្រើនលើកច្រើនសារតែធ្វើមិនបានសម្រេច ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវយកឈ្នះក្នុងលទ្ធផល ៣-០។

រីឯក្លឹបដែលកំពុងឈនៅលេខ ២ Bangkok United ក៏បានយកឈ្នះលើក្លឹប Ratchaburi ២-១ ផងដែរ។ ចំណែកឯលទ្ធផលផ្សេងទៀត ក្លឹប Chiang Rai United បានយកឈ្នះលើក្លឹប Army United ក្នុងលទ្ធផល ២-១ ស្របពេលដែលក្លឹប Buriram United ទទួលជ័យជម្នះយ៉ាងលើសលុបទៅលើក្លឹប BB-CU FC ក្នុងលទ្ធផល ៤-០។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ២៥៕

25.125.2

25

អត្ថបទ៖ រិទ្ធី

រូបភាព៖ Toyota Thai League

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត