Rogers Cup: កីឡាករ Novak Djokovic ឈ្នះជើងឯក Roger Cup 2016

លី រិទ្ធី August 2, 2016


កីឡាករលំដាប់លេខ ១ ពិភពលោក Novak Djokovic បានឈ្នះជើងឯកដំបូងបន្ទាប់ពីបានចាញ់ក្នុងការប្រកួតនៅ Wimbledon ដោយយកឈ្នះលើកីឡាករសញ្ជាតិ ជប៉ុន Kei Nishikori នៅក្នុងវគ្គផ្តាច់ព្រ័ត្រការប្រកួត Rogers Cup នៅទីក្រុង Toronto ក្នុងលទ្ធផល 6-3 7-5។

កីឡាករវ័យ ២៩ ឆ្នាំរូបនេះឈ្នះជើងឯកទី ៧ នៅឆ្នាំនេះដោយបានយកឈ្នះលើកីឡាករសញ្ជាតិ ជប៉ុន ៩ ដង។

កីឡាករ Djokovic ដែលធ្លាក់ចេញពីការប្រកួត Wimbledon ជុំទី៣ ដោយកីឡាករ Sam Querrey នឹងតំណាងឲ្យប្រទេស ស៊ែរប៊ី ក្នុងការប្រកួតអូឡាំពិក នាទីក្រុង Rioនាពេលខាងមុខនេះ។

“ខ្ញុំមិនចាំបាច់ពន្យល់ថាកីឡាករទាំងអស់សុទ្ធតែមានបំណងចូលរួមក្នុងការប្រកួតអូឡាំពិកនោះទេ” “ខ្ញុំនឹងចូលរួមប្រកួតទាំងផ្នែកទោល នឹងជាគូរ ហើយសង្ឃឹមថាខ្ញុំ យ៉ាងហោចណាស់នឹងអាចឈ្នះមេដាយមួយ។” នេះជាអ្វីដែលកីឡាករ Novak Djokovic បាននិយាយក្រោយឈ្នះជើងឯក Roger Cup 2016៕

Novak Djokovic

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត