Rogers Cup: កីឡាករ Kei Nishikori នឹងជួបកីឡាករ Novak Djokovic នៅវគ្គផ្តាច់ព្រ័ត្រ

លី រិទ្ធី August 1, 2016


កីឡាករ Kei Nishikori នឹងត្រូវជួបប្រកួតជាមួយកីឡាករ Novak Djokovic នៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលប្រកួតពានរង្វាន់ Rogers Cup បន្ទាប់ពីបានយកឈ្នះលើកីឡាករ Stan Wawrinka ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកន្លងមកក្នុងលទ្ធផល 7-6(8-6) 6-1។

នេះជាការប្រកួតដំបូងដែលកីឡាករសញ្ជាតិ ជប៉ុន វ័យ ២៦ ឆ្នាំរូបនេះបានលេងបន្ទាប់ពីសម្រេចចិត្តលាលែងពីការប្រកួតនៅក្នុងការប្រកួត Wimbledon ជុំទី៤ ដោយសារតែរបួសខ្នង។

ចំណែកឯកីឡាករលំដាប់លេខ ១ ពិភពលោក Djokovic វ័យ ២៩ ឆ្នាំ បានយកឈ្នះលើកីឡាករលំដាប់លេខ ១០ Gael Monfils ក្នុងលទ្ធផល 6-3 6-2 ផងដែរ។ ដូចនេះកីឡាករទាំងពីរនឹងត្រូវជួបប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រនាទីក្រុង Toronto ប្រទេស កាណាដា។

គួរបញ្ជាក់ផងដែរថា កីឡាករ Djokovic មានកំណត់ត្រាឈ្នះ 9-2 ទៅលើកីឡាករ Nishikori ហើយបានយកឈ្នះទាំង ៨ ប្រកួតចុងក្រោយដែលពួកគេបានជួបគ្នា រួមទាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅ Miami ដើមឆ្នាំនេះផងដែរ៕

Kei Nishikori

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត