ឯកឧត្តមវ៉ាត់ ចំរើន៖ សីតុណ្ហភាពនៅរីយ៉ូសមល្មមសម្រាប់អត្តពលិកកម្ពុជាធ្វើការហ្វឹកហាត់

នូ មករា July 31, 2016


រីយ៉ូ៖  រយៈពេល២ថ្ងៃហើយ ដែលក្រុមកីឡាករ កីឡាការិនី របស់កម្ពុជា បានមកដល់ទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ដើម្បីត្រៀមចូលរួមប្រកួតកីឡាអូឡាំពិករដូវក្ដៅ ដែលនឹងចាប់ផ្ដើមនាដើមខែសីហាខាងមុខនេះ ខណៈដែលសីតុណ្ហភាពនៅទីនោះមិនបានក្លាយជាបញ្ហារបស់អត្តពលិកកម្ពុជានោះទេ។

13902775_1051105538310140_8767975876354721989_n

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាន៍ថា៖ «មកដល់ពេលនេះ ក្រុមកីឡាករ កីឡាការិនីរបស់កម្ពុជា ទាំង៦នាក់កំពុងធ្វើការហ្វឹកហាត់ទៅតាមប្រភេទកីឡារបស់ខ្លួនហើយ ដោយសីតុណ្ហភាពនៅទីនេះត្រជាក់ពីចន្លោះពី ១៥ ទៅ ២០អង្សាសេ គឺជាសីតុណ្ហភាពដែលល្មមល្អសម្រាប់ការហ្វឹកហាត់របស់ពួកគេ។» ឯកឧត្តមបន្តថា៖ «ការរៀបចំទាំងកន្លែងស្នាក់នៅ ហូបចុករបស់ម្ចាស់ផ្ទះប្រេស៊ីល ល្អមិនចាញ់ការរៀបចំរបស់ម្ចាស់ផ្ទះដ៍ទៃទៀតនោះទេ គឺមានការរាក់ទាក់ និងយកចិត្តទុកដាក់ខ្លាំងណាស់។»

13882672_1051035304983830_5037918413226971593_n

ជាមួយគ្នានេះផងដែរ ក្រុមអត្តពលិក និងប្រតិភូរបស់កម្ពុជាទាំងអស់ ក៏បានថ្លែងអំណរគុណចំពោះសម្ដេចតេជោហ៊ុន សែន ដែលបានជួយឧបត្ថម្ភ និងលើកទឹកចិត្តដល់ពួកគេក្នុងការចូលរួមការប្រកួតដ៍ធំមួយនេះ៕

13872653_1051037551650272_5825246960276654269_n

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត