ថ្នាកដឹកនាំកីឡាតម្រូវឱ្យសហព័ន្ធដែលមានវិវាទត្រូវដោះស្រាយឱ្យចប់ក្នុងឆ្នាំ២០១៦ នេះ

នូ មករា July 31, 2016


ភ្នំពេញ៖ ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានព្រមានដល់សហព័ន្ធជាតិដែលមានបញ្ហាផ្ទៃក្នុងទាំងអស់ត្រូវតែដោះស្រាយឲ្យចប់ឱ្យបានឆាប់បំផុត។ ឯកឧត្តមបានបញ្ជាក់ថាចាប់ពីឆ្នាំ២០១៧ ទៅគេលែងនិយាយ និងលែងដោះស្រាយវិវាទនានាក្នុងសហព័ន្ធជាតិទៀតហើយតែជាពេលវេលាត្រូវនិយាយពីបច្ចេកទេស និងនិយាយពីធនធានមនុស្សដើម្បីត្រៀមឆ្នាំ២០២៣ ដែលជាឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះ SEA Games  វិញ។

hour-0500

ឯកឧត្តមទទួលស្គាល់ថាការដោះស្រាយវិវាទនានាគឺជាការកែទម្រង់មួយហេតុនេះវាគេចមិនផុតពីការប៉ះទង្គិច និងការឈឺចាប់ខ្លះៗនោះទេ ។ សហព័ន្ធមួយដែលរ៉ាំរ៉ៃក្នុងជម្លោះនោះគឺគ្មានពេលដើម្បីគិតពីបញ្ហាបច្ចេកទេស និងការអភិវឌ្ឍន៍ឡើយ ពោលគឺមានតែការស្វែងរកគំនិតដើម្បីកាច់កុងគ្នាតែប៉ុណ្ណោះ ។

img_0607-copy

សូមបញ្ជាក់ថា ជាមួយនឹងការត្រៀមធ្វើជាម្ចាស់ផ្ទះនោះ កម្ពុជាក៏ត្រូវរៀបចំយុទ្ធសាស្ត្រដើម្បីស្វែងរកមេដាយក្នុង SEA Games លើកទី២៩នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧ ថែមទៀតផង ។ ប្រភេទកីឡាមួយចំនួនដែលកម្ពុជាមានសក្ដានុពលនោះត្រូវបានម្ចាស់ផ្ទះមិនឲ្យមាននៅក្នុងការប្រកួតនោះទេដូចជាចំបាប់ និង វ៉ូវីណាម ជាដើម ជាហេតុធ្វើឱ្យការប្រជែងយកមេដាយកាន់តែលំបាកខណៈដែលម្ចាស់ផ្ទះសម្លឹងរកតែប្រភេទកីឡាណាដែលខ្លួនមានសក្ដានុពលដើម្បីដាក់បញ្ចូលក្នុងកម្មវិធីប្រកួតបែបនេះ ។ ដូច្នេះកម្ពុជាត្រូវតែពង្រឹងលើប្រភេទកីឡានានាដើម្បីបង្កើនឧត្តមភាពក្នុង SEA Games នាពេលខាងមុខនេះ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត