ពូ សុវិច្ចា៖ ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតអូឡាំពិកពិភពលោកនេះ!

នូ មករា July 31, 2016


រីយ៉ូ៖ បន្ទាប់ពីបានធ្វើដំណើរទៅដល់ទីក្រុងរីយ៉ូនៃប្រទេសប្រេសុីលដែលជាទីប្រារព្ធការប្រកួតកីឡាអូឡាំពិកពិភពលោកឆ្នាំ២០១៦ហើយនោះ គណៈប្រតិភូកីឡាកម្ពុជាស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តមវ៉ាត់ ចំរើន អគ្កលេខាធិការ NOCC បានរៀបចំខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតប្រជែងជាមួយបណ្តាកីឡាករ កីឡាការិនីដទៃៗទៀតដែលបានធ្វើដំណើរមកពីគ្រប់ទិសទីជុំវិញសកលលោកដែលនឹងត្រូវប្រជែងគ្នាយ៉ាងស្វិតស្វាញដើម្បីដណ្តើមយកជ័យជម្នះក្នុងមហាព្រឹត្តិការណ៍កីឡាដំធំបំផុតនេះ។

IMG_7751-copy

ជាមួយគ្នានេះដែរ កីឡាករ ពូ សុវិច្ចា ដែលជាអត្តពលិកហែលទឹកដ៏ឆ្នើមមួយរូបក្នុងចំណោមអត្តពលិកទាំង៦ រូបដែលត្រូវតំណាងឱ្យប្រទេសកម្ពុជាដើម្បីចូលរួមប្រកួតក្នុងព្រឹតិ្តការណ៍អូឡាំពិកនេះ បានអះអាងថា រូបគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតដែលនឹងត្រូវចាប់ផ្តើមក្នុងពេលដ៏ខ្លីខាងមុខ។

IMG_7802

យុវជនវ័យ ២១ ឆ្នាំរូបនេះបានឆ្លើយឆ្លងពីទីក្រុងរីយ៉ូមកថា៖ «ខ្ញុំពិតជាមានក្តីរំភើបក្រៃលែងដែលបានក្លាយជាកីឡាករតំណាង ឱ្យប្រទេសកម្ពុជានៅក្នុងការប្រកួតអូឡាំពិកពិភពលោកនេះ បើទោះបីជាមានការភិតភ័យបន្តិចក៏ពិតមែន ក៏ប៉ុន្តែខ្ញុំបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតនេះ!»។ និស្សិតដែលកំពុងសិក្សានៅ Brown University នៃរដ្ឋ Rhode Island រូបនេះបានបន្ថែមថា៖ «ខ្ញុំបានចំណាយពេលហ្វឹកហាត់ជាង២០ ម៉ោងក្នុងមួយសប្តាហ៍ដើម្បីត្រៀមប្រកួតប្រជែងជាមួយកីឡាករដទៃទៀត ក៏ដូចជាដើម្បីឱ្យខ្លួនប្រាណរបស់ខ្ញុំមានលក្ខណៈគ្រប់គ្រាន់ក្នុងការអនុវត្តបច្ចេកទេសក្នុងការហែលផងដែរ ទន្ទឹមនឹងនេះខ្ញុំក៏បានហ្វឹកហាត់លើផ្នែកចិត្តសាស្ត្រថែមទៀត ហើយខ្ញុំប្តេជ្ញាថានឹងព្យាយាមធ្វើឱ្យបានល្អបំផុត ដើម្បីបំបែកកំណត់ត្រាហែលសេរីចម្ងាយ១០០ ម៉ែត្ររបស់ខ្ញុំ។»

13769440_1182827581781167_3185839915550475213_n

សូមបញ្ជាក់ថា កីឡាករ ពូ សុវិច្ចា ដែលបានចាប់កំណើត និងធំធាត់នៅសហរដ្ឋអាម៉េរិគនោះ បានចាប់ផ្តើមចូលរួមប្រកួតកីឡាហែលទឹកទាំងពីអាយុ ៦ឆ្នាំមកម្ល៉េះ មិនត្រឹមតែប៉ុណ្ណោះរូបគេក៏ជាកីឡករប្រចាំសាលាដែលមានជំនាញក្នុងការហែលសេរីចម្ងាយ១០០ ម៉ែត្រ ថែមទាំងធ្លាប់បានចូលរួមប្រកួតក្នុងកម្មវិធីធំៗជាច្រើនដូចជា FINA world Championships នៅប្រទេសអេស្ប៉ាញនាឆ្នាំ២០១៣ និងក្នុងព្រឹត្តិការណ៍ដដែលនេះក្នងឆ្នាំ២០១៥ នៅប្រទេសរុស្សី ព្រមទាំងស៊ីហ្គេមឆ្នាំ២០១៥ ផងដែរ។ រូបគេបានក្លាយជាកីឡាករហែលទឹកជម្រើសជាតិកម្ពុជានៅឆ្នាំ២០១២ ក្រោមការបង្វឹករបស់លោកព្រឹទ្ធាចារ្យ ហែម ថុន ដោយមានជំនាញហែលសេរីចម្ងាយ ១០០ម៉ែត្រ,២០០ ម៉ែត្រ, ៤០០ ម៉ែត្រ និងហែលមេអំបៅចម្ងាយ ១០០ និង ២០០ ម៉ែត្រថែមទៀតផង៕

13631510_830467640418187_1440029549669122696_n

13631522_1182833238447268_7787998070024531532_n

អត្ថបទ៖ មករា

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត