ក្លឹប Atletico Madrid ទិញខ្សែប្រយុទ្ធ Kevin Gameiro ពីក្លឹប Sevilla

លី រិទ្ធី July 31, 2016


ក្លឹប Atletico Madrid បានទិញកីឡាករខ្សែប្រយុទ្ធសញ្ជាតិ បារាំង កីឡាករ Kevin Gameiro ពីក្លឹប Sevilla ក្នុងតម្លៃបិទជិត តែត្រូវបានគឺឲ្យដឹងថាកីឡាកររូបនេះមានតម្លៃប្រមាណជា ២៨លានអឺរ៉ូ ។ កីឡាករ វ័យ ២៩ ឆ្នាំរូបនេះបានចុះកុងត្រាជាមួយក្លឹបរយៈពេល ៤ ឆ្នាំ ហើយនឹងធ្វើតេស្តសុខភាពនៅថ្ងៃនេះ។

សូមបញ្ជាក់ថា ខ្សែប្រយុទ្ធ Gameiro រកបាន ២៩ គ្រាប់គ្រប់ការប្រកួតកាលពីរដូវកាលមុន ប៉ុន្តែមិនបានជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួត Euro 2016 នោះទេ។ កីឡាកររូបនេះបានចូលរួមជាមួយក្លឹប Sevilla ពីក្លឹប Paris St-Germain នៅឆ្នាំ ២០១៣ ជួយឲ្យក្លឹបឈ្នះជើងឯក Europa League  ៣ដងផងដែរ៕

Kevin Gameiro

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត