ប្រតិភូកីឡាកម្ពុជាទៅដល់ប្រេសុីលដោយសុវត្ថិភាពខណៈអូឡាំពិកនឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខ

នូ មករា July 30, 2016


ប្រេសុីល៖ នៅទីបំផុតប្រតិភូកីឡា គ្រូបង្វឹក ព្រមទាំងកីឡាករ និងកីឡាការិនីកម្ពុជា បានធ្វើដំណើរទៅដល់ទីក្រុងរីយ៉ូនៃប្រទេសប្រេស៊ីលដោយសុវត្ថិភាពហើយបន្ទាប់ពីបានធ្វើដំណើរដ៏វែងឆ្ងាយឆ្លងកាត់ការឈប់សំចតនៅតាមបណ្តាទីក្រុងមួយចំនួនក៏ដូចជាបានចំណាយពេលហោះហើរ និងប្តូរជើងយន្តហោះជាបន្តបន្ទាប់សរុប៣០ម៉ោងរួចមកនោះ។

13872877_1050663835020977_1468531385350591067_n

ខណៈនេះដែរ គណៈប្រតិភូកីឡាកម្ពុជាយើងដែលត្រូវបានដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏បានបំពេញបែបទរួចរាល់សព្វគ្រប់ដើម្បីស្នាក់នៅក្នុងបុរីអូឡាំពិកដែលជាទីលំនៅសម្រាប់ប្រតិភូ និងអត្តពលិកនៃប្រទេសនីមួយៗនៅក្នុងអំឡុងពេលចូលរួមមហាព្រឹត្តិការណ៍កីឡាដ៏ធំបំផុតនៅលើសកលលោកនេះ។

13680813_1050664125020948_7004091446287848294_n

គួររំលឹកផងដែរថា ក្នុងដំណើរនៃការចូលរួមលើកនេះកម្ពុជាបានបញ្ជូនអត្តពលិកចំនួន៦ រូបលើប្រភេទកីឡាចំនួន៤ ដែលរួមមានកីឡាករ ២រូប និង កីឡាការិនី ៤រូបដូចជា៖ ហែលទឹក ២ រូប, អត្តពលកម្ម ២ រូប, ចំបាប់ ១ រូប, និងតេក្វាន់ដូ ១ រូបផងដែរ។

ឮ

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមការងារនៃគេហទំព័រព័ត៌មានកីឡា ខេមស្ប៉ត (CamSports) សូមជូនពរដល់ប្រតិភូកីឡា ក៏ដូចជាអត្តពលិកកម្ពុជាទាំងអស់ សូមទទួលបាននូវភាពជោគជ័យក្នុងដំណើរបំពេញបេសកកម្មជូនជាតិមាតុភូមិនេះ៕

13887067_1050664088354285_4783161465929887339_n

13886997_1050664018354292_5345003455926031199_n

អត្ថបទ៖មករា

 

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត