V.League 1: កាលវិភាគប្រកួតសប្តាហ៍ទី ១៨

លី រិទ្ធី July 29, 2016


ការប្រកួតលីកកំពូលនៃប្រទេស វៀតណាម ឬ V.League 1 បានឈានដល់សប្តាហ៍ទី ១៨ ហើយដោយក្នុងសប្តាហ៍នេះនឹងធ្វើឡើង៣ ថ្ងៃពោលគឺថ្ងៃសុក្រ មានការប្រកួតចំនួន ២ គូរ នៅថ្ងៃសៅរ៍ មានការប្រកួតចំនួន ៤ គួរប៉ុណ្ណោះ ខណៈ ថ្ងៃអាទិត្យ មានការប្រកួតតែមួយគូរប៉ុណ្ណោះ។

សម្រាប់ការប្រកួតនៅថ្ងៃសៅរ័នេះ ក្លឹប Ha Noi T&T នឹងត្រូវទទួលភ្ញៀវ Dong Thap ខណៈក្លឹប SL. Nghe An ត្រូវប៉ះជាមួយក្លឹប HA. Gia Lai ដោយការប្រកួតនេះក៏មានផ្សាយផ្ទាល់លើទូរទស្សន៍ VTV6ផងដែរ។

ចំណែកឯការប្រកួតថ្ងៃអាទិត្យវិញ ក្លឹប FLC Thanh Hoa នឹងត្រូវទទួលភ្ញៀវក្លឹប XSKT Can Tho ដែលអាចនិយាយថាជាការប្រកួតធំមួយប្រចាំសប្តាហ៍នេះផងដែរ។ ការប្រកួតនេះគឹសំខាន់ចំពោះក្លឹប FLC Thanh Hoa ក្នុងការទទួលបាន ៣ ពិន្ទុ ដើម្បីបន្តដាក់សម្ពាធទៅលើក្លឹបSHB Na Nang និងក្លឹប Hai Phong ដែលបច្ចុប្បន្នកំពុងឈនៅលេខ ១ នៃតារាងពិន្ទុសរុប។

រីឯក្លឹបដែលបច្ចុប្បន្នលកំពុងឈនៅកំពូលតារាងពិន្ទុសរុប Hai Phong នឹងត្រូវទៅប្រកួតនៅទឹកដីរបស់ក្លឹប T. Quang Ninh។ ការប្រកួតនេះគឹសំខាន់សម្រាប់ក្លឹប Hai Phong ត្រូវការឈ្នះដើម្បីរក្សារគន្លាតពិន្ទុឲ្យនៅបានឆ្ងាយខណៈក្លឹប SHB Da Nang។ ចំណែកឯក្លឹប SHB Da Nang នឹងត្រូវជួបប្រកួតជាមួយក្លឹប B. Binh Duong ក្នុងការប្រកួតធំប្រចាំសប្តាហ៍ទី ១៨ ផងដែរ។  ខាងក្រោមជាកាលវិភាគសម្រាប់សប្តាហ៍ទី ១៨ នេះ៕

13880216_1193245124072236_6339901776275121444_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ V. League 1

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត