Gonzalo Higuain: ខ្ញុំនឹងបញ្ជាក់ថាខ្ញុំសាកសមនឹងតម្លៃ £75.3 លាន

លី រិទ្ធី July 29, 2016


ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្លឹប Juventus កីឡាករ Gonzalo Higuain បានប្រាប់ថាខ្លួននឹងបញ្ជាំក់ដល់អ្នកគាំទ្រ ព្រមទាំងក្លឹបថាខ្លួនសាកសមនឹងតម្លៃខ្លួន £75.3m ដែលផ្ទេរមកពីក្លឹប Napoli។

កីឡាករ Higuain វ័យ ២៨ ឆ្នាំបានចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយនឹងជើងឯកលីកកំពូលនៃប្រទេស អ៊ីតាលី កាលពីថ្ងៃអង្គារ៍កន្លងទៅដែលបានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេទី ៣ លើពិភពលោកផងដែរ។

ខ្សែប្រយុទ្ធសញ្ជាតិ អាហង្ស់ទីនរូបនេះបាននិយាយថា៖  “ឥលូវនេះអ្វីដែលត្រូវធ្វើនោះគឹបង្ហាញអ្នកគាំទ្រព្រមទាំងក្លឹបថាខ្ញុំពិតសាកសមនឹងតម្លៃដេលពួកគេបានចំណាយមែន។” “អ្វីដែលយើងអាចនិយាយបានពីក្លឹប Juventus នោះគឹជាក្លឹបដែលមានគាំទ្រទូទាំងពិភពលោកស្គាល់ ហើយនេះជាក្លឹបមួយដែលអស្ចារ្យផងដែរ។”

គួរបញ្ជាក់ផងដែរថា កីឡាករ Higuain បានឈ្នះ Capocannoniere – Serie A’s golden boot កាលពីរដូវកាលមុនបន្ទាប់ពីរកបាន ៣៦ គ្រាប់ ឲ្យក្លឹប Napoli ហើយជួយ ពួកគេទទួលបានជើងឯករងផងដែរ៕

Gonzalo Higuain

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត