ម្សិលមិញនេះ ឯកឧត្តម ថោង ខុន បានអញ្ជើញជូនដំណើរប្រតិភូកីឡាដល់ព្រលានយន្តហោះផ្ទាល់

នូ មករា July 29, 2016


ភ្នំពេញ៖ ក្នុងដំណើរឆ្ពោះទៅកាន់ទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល កាលពីល្ងាចម្សិលមិញនេះ ថ្នាក់ដឹកនាំកីឡាជាន់ខ្ពស់នៅកម្ពុជា គឺឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជូនដំណើរដោយផ្ទាល់ដល់ប្រតិភូកីឡាកម្ពុជានៅចំណតអាកាសយានអន្តរជាតិភ្នំពេញ។

IMG_7939

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងប្រាប់អ្នកកាសែតមុនពេលចេញដំណើរថា ពេលនេះនៅប្រេស៊ីលអាកាសធាតុមានកម្រិត១០អង្សារដែលសម្រាប់កម្ពុជាគឺត្រជាត់ខ្លាំងតែកម្ពុជាមានពេលវេលាច្រើនគួរសមដើម្បីសម្របខ្លួនទៅជាមួយអាកាសធាតុនេះ ។

IMG_7954

ឯកឧត្តមថោង ខុន បានថ្លែងមុនក្រុមកីឡាករចេញដំណើរថា៖ «ការប្រកួតនេះយើងសង្ឃឹមទៅលើកកីឡាការនី ស៊ន សៀវម៉ី យកបានជោគជ័យជាប្រវត្តិសាស្រ្តប្រទេសជាតិ និងប្រជាជនយើង ព្រោះកម្ពុជាមើលប្រវត្តិនៃការចូលរួមប្រកួតកីឡាអូឡាំពិកក្នុងឆ្នាំ២០១៦នេះជាឆ្នាំទី១ដែលមានកីឡាការិនីដណ្តើមបានសិទ្ធិចូលរួមនៅវគ្គជម្រុះតាមតំបន់អាស៊ីតាំងពីមុនឆ្នាំ៧០រហូតក្រោយមកទៀតបានទទួលស្គាល់ជាសមាជិក គណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិវិញ នៅឆ្នាំ១៩៩៤មកយើងបានចូលរួមរាល់លើក យើងបានទៅដោយផ្តល់សិទ្ធិសេចក្តីអនុគ្រោះទេ។»

IMG_7958

ឯកឧត្តមបានបន្តថា ឆ្នាំនេះជាប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាគឺមានកីឡាដែលជាប់ជម្រើសតំបន់ទៅចូលរួមនៅក្នុងការប្រកួតកីឡាអូឡាំពិកនេះតែម្តង ហើយយើងសង្ឃឹមថា កីឡាការិនីស៊ន សៀវម៉ីនឹងទទួលជោគជ័យដ៏ល្អ ហើយកីឡាករ-កីឡាការិនីផ្សេងៗទៀតនឹងទទួលបានបទពិសោធន៍យ៉ាងច្រើនក្នុងការប្រកួតនេះ។ នេះក៏ដោយសារតែកីឡាការិនីស៊ន សៀវម៉ី មានពេលវេលាច្រើនហ្វឹកហាត់បន្ថែមទៀត ព្រោះនាងត្រូវចាប់ផ្តើមការប្រកួតនៅថ្ងៃទី២០ ខែសីហាឡើងទៅ។

IMG_7899

សូមបញ្ជាក់ថា សម្រាប់ការប្រកួតចាប់ផ្តើមដំបូង កីឡាការិនីស៊ន សៀវម៉ី ត្រូវប៉ះចំកីឡាការិនីហូឡង់ បន្ទាប់ពីកីឡាការិនីបារាំងធ្លាក់ចំណាត់ថ្នាក់  ដោយចំពោះវិញ្ញាសាតេក្វាន់ដូនេះមានកីឡាការិនីចំនួន ១៦នាក់ចូលរួមដូច្នេះ ប្រសិនបើកីឡាការិនីស៊ន សៀវម៉ី ឈ្នះ២ប្រកួតជាប់គ្នានោះនាងនឹងត្រូវឈរតំណែងមេដាយសំរិទ្ធផងដែរ។ ចំណែកឯកីឡាករ និងកីឡាការិនី ផ្សេងទៀតនោះ សង្ឃឹមថា និងទទួលបានលទ្ធផលល្អ ក៏ដូចជាអាចទទួលបានបច្ចេកទេសល្អៗមកកម្ពុជាវិញផងដែរ។

IMG_7927

គួររំលឹកផងដែរថា ព្រះរាជាណាចក្រកម្ពុជាបានបញ្ជូនកីឡាចំនួន ៤ ប្រភេទដែលមានកីឡាករ ២រូប និង កីឡាការិនី ៤រូបទៅចូលរួមការប្រកួតកីឡាអូឡាំពិកលើកទី៣១នៅរីយ៉ូលើកនេះ ដោយកីឡាទាំង ៤ ប្រភេទនេះមានហែលទឹក ២ រូប, អត្តពលកម្ម ២ រូប, ចំ បាប់ ១ រូប, និងតេក្វាន់ដូ ១ រូប ៕

13631522_1182833238447268_7787998070024531532_n

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត