ជើងឯកស្នូកឃ័រ 2013 ដែលធ្វើឡើងនៅចិនជានរណា ?

គឹមហុក October 22, 2014


កម្មវិធីប្រកួតកីឡាស្នូរឃ័រអន្តរជាតិ ឆ្នាំ 2013 ជាកម្មវិធីប្រកួតលំដាប់ថា្នក់អន្តរជាតិទី 5 សម្រាប់ឆ្នាំ2013នេះ ដែលមានកីឡាករស្នូរឃ័រអាជីពជាច្រើនបានចូលរួម។ ការប្រកួតនេះធ្វើឡើងនៅChengdu Eastern Music Park ស្ថិតនៅខេត្តChengdu ប្រទេសចិន។
កីឡាករ Judd Trump ដែលជាម្ចាស់ជើងឯកកាលពីឆ្នាំមុនបានធ្លាក់នៅក្នុងជុំ 64 នាក់ចុងក្រោយ ដោយលេងចាញ់កីឡាករ Alan McManus ក្នុងលទ្ធផល 6 ដល់នឹង 5Frames ។
ឆ្លងកាត់ការប្រកួតរយៈពេលមួយសប្តាហ៍មក យើងបានរកឃើញជើងឯកកម្មវិធីប្រកួតកីឡាស្នូរឃ័រអន្តរជាតិ 2013 គឺកីឡាករជនជាតិចិន Ding Junhui សញ្ជាតិចិនដែលបានយកឈ្នះលើកីឡាករសញ្ជាតិចិនដូចគ្នាMarco Fu ក្នុងលទ្ធផល 10 ដល់នឹង 9 ក្នុងវគ្គផ្តាច់ព្រ័ត្រ។ នេះគឺជាពានរង្វាន់ទី ៩ ហើយដែល Ding Junhui បានឈ្នះ។

snooker

Ding Junhui snooker champion 2013

ដំណើរឆ្ពោះទៅកាន់ជើងឯករបស់ Ding Junhui ៖
• ក្នុងជុំ 64នាក់ចុងក្រោយ Ding Junhui បានយកឈ្នះលើកីឡាករCao Yupengសញ្ជាតិចិន ក្នុងលទ្ធផល 6 ទល់នឹង 5Frames
• ក្នុងជុំ 32 នាក់ចុងក្រោយ Ding Junhui បានយកឈ្នះ James Wattana សញ្ជាតិថៃ ក្នុងលទ្ធផល 6 ទល់នឹង 5Frames
• ជុំ 16 នាក់ចុងក្រោយ Ding Junhui យកឈ្នះ កីឡាករ Matthew Stevens សញ្ជាតិវ៉ែល ក្នុងលទ្ធផល 6 ទល់នឹង 1Frames
• វគ្គ Quarter-finals Ding Junhui បានយកឈ្នះ កីឡាករ Peter Ebdon សញ្ជាតិអង់គ្លេស ក្នុងលទ្ធផល 6 ទល់នឹង 3 Frames
• វគ្គ Semi-finals កីឡាករ Ding Junhui បានយកឈ្នះ កីឡាករ Graeme Dott សញ្ជាតិ ស្កត់ឡែន ក្នុងលទ្ធផល 9 ទល់នឹង 7Frames
• វគ្គ Final កីឡាករ Ding Junhui បានយកឈ្នះ កីឡាករ Marco Fu សញ្ជាតិតៃវ៉ាន់ ក្នុងលទ្ធផល10 ទល់ 9Frames
ប្រាក់រង្វាន់សម្រាប់កីឡាករ៖
• កីឡាករជើងឯកនឹងទទួលបានប្រាក់រង្វាន់125,000ផោន
• កីឡាកររងជើងឯកនឹងទទួលបានប្រាក់រង្វាន់65,000ផោន
• 4នាក់ ដែលមកដល់ជុំចុងក្រោយនឹងទទួលបានប្រាក់រង្វាន់ 30,000ផោន៕

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត