EPL: លោក Pep Guardiola មិនអនុញ្ញាតិឲ្យកីឡាករដែលមិន fit ចូលហ្វឹកហាត់នោះទេ 

លី រិទ្ធី July 28, 2016


អ្នកចាត់ការទូទៅថ្មីរបស់ក្លឹប Manchester City លោក Pep Guardiola មិនអនុញ្ញាតិឲ្យកីឡាករមួយចំនួនចូលហ្វឹកហាត់នោះទេប្រសិនជាពួកគេមិនអាចសម្រកគីឡូបានដូចអ្វីដែលបានតម្រូវ។

ខ្សែការពារ Gael Clichy បាននិយាយថាអ្នកចាត់ការទូទៅថ្មីរបស់ក្លឹបបានប្រាប់ដល់កីឡាករទាំងអស់ប្រសិនជាអាចកុំបរិភោគ pizza ទឹកផ្លែឈើមួយចំនួន ព្រមទាំងអាហារមួយចំនួនផ្សេងទៀតផងដែរ។

“ពួកគេមិនមែនលើសទម្ងន់នោះទេ ប៉ុន្តែខ្ញុំចង់ឲ្យកីឡាកររបស់ខ្ញុំមានកាយសប្បាទារឹងមាំ។”  “ទម្ងន់គឹសំខាន់ណាស់។ នៅពេលដែលយើងមានកាយសប្បាទាមិនរឹងមាំ គ្រោះថ្នាក់នឹងមកដល់។ កីឡាករនឹងមិនមានល្បឿនលឿន ដូចនេះកីឡាករទាំងអស់ត្រូវតែមានកាយសប្បាទារឹងមាំ។ ហេតុដូចនេះហើយប្រសិនជាកីឡាកររូបណាមានទម្ងន់លើសពីការកំណត់នោះនឹងមិនអាចចូលរហ្វឹកហាត់ជាមួយក្រុមបាននោះទេ។ ជាក់ស្តែងមានកីឡាករមួយចំនួនដេលមកដល់ពេលនេះមិនទាន់បានហ្វឹកហាត់នោះទេដោយសារតែទម្ងន់របស់ពួកគេ។” នេះជាអ្វីដែលអ្នកចាត់ការទូទៅថ្មីក្លឹបលោក Pep Guardiola បាននិយាយ៖

គួរបញ្ជាក់ផងដែរថាក្លឹប Manchester City នឹងជួបប្រកួតជាមួយក្លឹប Borussia Dortmund នៅក្នុងការប្រកួត International Champions Cup នៅ Shenzhen ប្រទេស ចិន នាថ្ងៃព្រហស្បន៍នេះ៕

_90527480_pep_guardiola_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត