ចូវ សុធារ៉ា ប្តេជ្ញាប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នងការបង្ហាញខ្លួនជាលើកដំបូងនៅអូឡាំពិក

នូ មករា July 27, 2016


ភ្នំពេញ៖ ខណៈដែលប្រតិភូកីឡាកម្ពុជានឹងត្រូវចេញដំណើរពីមាតុភូមិនារាត្រីនេះ ដើម្បីឆ្ពោះទៅកាន់ទីក្រុងរីយ៉ូប្រទេសប្រសុីល ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិករដូវក្តៅនោះ កីឡាការិនី ចូវ សុធារ៉ា ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងវិស័យកីឡាកចំបាប់កម្ពុជានោះ បានប្តេជ្ញាថានឹងខិតខំឱ្យអស់ពីសមត្ថភាពនៅក្នុងការប្រកួតដ៏ធំនៅលើសកលលោកនេះ។

13770267_1182827508447841_6017870536273725267_n

ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០១៣ ដែលទទួលបានសិទ្ធិពីសហព័ន្ធកីឡាចំបាប់អន្តរជាតិឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកនេះបាននិយាយថា៖ «ខ្ញុំនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពសម្រាប់ការប្រកួតកីឡាអូឡាំពិកជាលើកដំបូងរបស់ខ្ញុំ ដើម្បីដណ្តើមយកមេដាយជូនជាតិកម្ពុជាតាមរយៈបទពិសោធន៍នៃការប្រកួតដែលខ្ញុំបានប្រឡូកអស់រយៈពេលជាច្រើនឆ្នាំមកនេះ។»

13254124_1725433041066838_2872100660551243031_n

សូមបញ្ជាក់ថា កីឡាការិនី ចូវ សុធារ៉ា ធ្លាប់ទទួលបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៣ ដោយមេដាយមាសទទួលបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០០៩ និង២០១៣ មេដាយសំរឺទ្ធទទួលបានក្នុងឆ្នាំ២០០៣ ២០០៥ និង២០១៣ និងមេដាយប្រាក់ទទួលបានក្នុងប្រទេសសិង្ហបុរីនាពេលកន្លងមក៕

IMG_9026

អត្ថបទ៖ ជីង ឡុង

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត