កីឡាការិនីតេក្វាន់ដូមកពីប្រទេសណាខ្លះដែលជាគូប្រកួតរបស់សៀវម៉ីនៅអូឡាំពិក?

នូ មករា July 27, 2016


ភ្នំពេញ៖ កីឡាការិនីស៊ន សៀវម៉ី គឺជាកីឡាការិនីមួយរូបដែលកម្ពុជារំពឹងថាអាចនឹងរកបានមេដាយពីការប្រកួតកីឡាអូឡាំពិកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលលើកទី៣១នេះ ។ ជាក់ស្តែង កីឡាការិនីរូបនេះមិនត្រឹមតែបានបង្កើតនូវប្រវត្តិសាស្រ្តថ្មីសម្រាប់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតប្រវត្តិសាស្រ្តសម្រាប់ព្រះរាជាណា ចក្រកម្ពុជាទៀតផង ។ មេដាយមាសនៃការប្រកួតកីឡាអាស៊ី និងជ័យជម្នះនៅក្នុងការប្រកួតជម្រុះសម្រាប់កីឡា អូឡាំពិកលើកទី៣១នេះគឺជាសករាជថ្មីមួយដែលពុំទាន់មានជនជាតិកម្ពុជាណាម្នាក់ធ្វើបាននៅឡើយ។

13010636_1713112068965602_8815743479486577165_n

ការប្រកួតកីឡាអូឡាំពិកលើកនេះសៀវម៉ី ត្រូវប្រកួតក្នុងប្រភេទទម្ងន់លើ៦៧គីឡូក្រាមដែលប្រភេទទម្ងន់នេះមានកីឡាការិនីមេដាយមាសចំនួន១៦នាក់មកពីប្រទេសចំនួន១៦លើពិភពលោក។ នៅក្នុងការប្រកួតនេះអ្នកចាញ់គឺត្រូវហាលអាវ ពោលគឺប្រកួតមួយជុំនឹងមានអ្នកធ្លាក់ ៨រូបនិងអ្នកត្រូវឡើងប្រកួតបន្ត ៨រូបដែរ។ អត្តពលិកទាំង ៨រូបនេះអ្នកចាញ់ ៤រូបត្រូវហាលអាវ ឯអ្នកឈ្នះ ៤រូបឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

133691419_14123401092321n

ដូច្នេះតើនរណាដែលជាគូប្រកួតដំបូងគេសម្រាប់សៀវម៉ី ?

លោក Choi Yong Sok ដែលជាគ្រូបង្វឹកបាននិយាយថា អ្នកដែលសៀវម៉ីត្រូវជួបដំបូងគេគឺកីឡាការិនីមេដាយមាសមកពីប្រទេសហូឡង់ ហើយប្រសិនបើសៀវម៉ីបានទទួលជ័យជម្នះលើកីឡាការិនីហូឡង់នេះ នាងនឹងត្រូវជួបជាមួយម្ចាស់មេដាយមាសមកពីសហរដ្ឋអាម៉េរិគ ហើយប្រសិនបើបន្តឈ្នះកីឡាការិនីសហរដ្ឋអាម៉េរិគនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៀតកីឡាការិនីកម្ពុជារូបនេះទំនងជាអាចប្រកួតជាមួយកីឡាការិនីមកពីប្រទេសម៉ិចសុិចកូវិញម្តង៕

133691419_14123401092361n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត